សហរដ្ឋអាមេរិក បង្កើនការត្រួតពិនិត្យសម្រាប់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការការងារ H-1B

2025/12/04 06:57:34 pm        81

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ (៣ ធ្នូ) បានប្រកាសបង្កើនការត្រួតពិនិត្យកាន់តែតឹងរ៉ឹង លើអ្នកដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទ H-1B សម្រាប់បុគ្គលិកមានជំនាញខ្ពស់ ដោយអនុស្សរណៈផ្ទៃក្នុងរបស់ក្រសួងការបរទេស បាននិយាយថា នរណាម្នាក់ដែលពាក់ព័ន្ធនឹង "ការឃ្លាំមើល" នៃសេរីភាពបញ្ចេញមតិ អាចនឹងត្រូវបដិសេធទិដ្ឋាការ។

គួរឱ្យដឹងថា ទិដ្ឋាការ H-1B នេះ អនុញ្ញាតឱ្យនិយោជកអាមេរិក ជួលបុគ្គលិកបរទេសក្នុងជំនាញឯកទេស ហើយមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលបានជួលបុគ្គលិកយ៉ាងច្រើនពីជុំវិញពិភពលោក រួមទាំងឥណ្ឌា និងចិន។ ក្រុមហ៊ុនអាមេរិកជាច្រើនក្នុងចំណោមនោះ បានដាក់ការគាំទ្ររបស់ពួកគេនៅពីក្រោយលោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំមុន។

អនុស្សរណៈផ្ទៃក្នុង ដែលបានផ្ញើទៅកាន់បេសកកម្មការទូតទាំងអស់របស់អាមេរិក នៅថ្ងៃទី២ ខែធ្នូ កន្លងទៅ បានបញ្ជាឱ្យមន្ត្រីកុងស៊ុលអាមេរិក ត្រួតពិនិត្យឡើងវិញនូវប្រវត្តិរូបសង្ខេប ឬប្រវត្តិរូបក្នុងកម្មវិធីការងារ LinkedIn របស់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការ H-1B រួមទាំងសមាជិកគ្រួសារ ដែលនឹងធ្វើដំណើរជាមួយពួកគេ ដើម្បីមើលថា តើពួកគេបានធ្វើការក្នុងវិស័យណាដែលរួមមានសកម្មភាពដូចជា ព័ត៌មានមិនពិត ប្រឌិតព័ត៌មានក្លែងក្លាយដោយចេតនា ការសម្របសម្រួលខ្លឹមសារ ការត្រួតពិនិត្យការពិត ការអនុលោមតាមច្បាប់ និងសុវត្ថិភាពតាមអ៊ីនធឺណិតជាដើម។

សេចក្ដីរាយការណ៍និយាយថា ចំណុចលម្អិតពីការត្រួតពិនិត្យទិដ្ឋាការ H-1B ឱ្យកាន់តែប្រសើរឡើងនេះ ផ្តោតសំខាន់លើការឃ្លាំមើលតាមអ៊ីនធឺណិត និងសេរីភាពបញ្ចេញមតិ។ អនុស្សរណៈផ្ទៃក្នុងនិយាយថា អ្នកដាក់ពាក្យស្នើទិដ្ឋាការទាំងអស់ ត្រូវស្ថិតក្រោមគោលនយោបាយនេះ ប៉ុន្តែក៏ចង់ពិនិត្យឡើងវិញកាន់តែតឹងរ៉ឹងថែមទៀត សម្រាប់អ្នកដាក់ពាក្យស្នើ H-1B ដោយសារពួកគេតែងតែធ្វើការក្នុងវិស័យបច្ចេកវិទ្យា "រួមទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងការបង្ក្រាបលើការបញ្ចេញមតិដោយសេរី ដែលទទួលបានការការពារនៅអាមេរិក"៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm