អ្នកតំណាងស៊ីវិលមកពីប្រទេសលីបង់ និងអ៊ីស្រាអែល បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យបទឈប់បាញ់ដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុងNaqoura ជាការចរចាដោយផ្ទាល់លើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងបេរូត បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការចរចាដែលពង្រីកហួសពីបញ្ហាសន្តិសុខ ប៉ុន្តែបានគូសបញ្ជាក់ថា ទាំងនេះពុំមែនជាការចរចាសន្តិភាពទេ ហើយ «ការធ្វើឱ្យមានលក្ខណៈប្រក្រតីត្រូវបានភ្ជាប់ទៅនឹងដំណើរការសន្តិភាព»។

លោក Salam បាននិយាយថា ការចរចាទាំងនេះមានគោលបំណងតែមួយគត់គឺ «ការបញ្ឈប់អរិភាព» «ការដោះលែងចំណាប់ថ្នូរលីបង់» និង «ការដកទ័ពអ៊ីស្រាអែលទាំងស្រុង» ចេញពីទឹកដីលីបង់។
លោក Salam បាននិយាយថា ប្រទេសលីបង់នៅតែប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ឆ្នាំ ២០០២ ដែលផ្តល់នូវការធ្វើឱ្យមានលក្ខណៈប្រក្រតីពេញលេញនៃទំនាក់ទំនងជាមួយអ៊ីស្រាអែល ជាថ្នូរនឹងការដកកងទ័ពទាំងស្រុងចេញពីទឹកដីដែលខ្លួនកាន់កាប់ក្នុងឆ្នាំ ១៩៦៧ ហើយពុំមានបំណងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដាច់ដោយឡែកជាមួយអ៊ីស្រាអែលទេ។