សម្ដេចតេជោ និងសម្ដេចធិបតី​អបអរសាទរ​ខួប​១​ឆ្នាំ​ក្រមាខ្មែ​រ​ត្រូវ​បញ្ចូ​ល​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៅ​យូណេស្កូ

2025/12/04 08:00:43 pm        255

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ អបអរ​សាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គ​ការ​យូណេស្កូ។

តាមរយៈសារ សម្ដេចប្រមុខរដ្ឋស្ដីទី និងសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ថ្ងៃ​នេះ គឺជាខួបគម្រប់១ឆ្នាំ (០៤ ធ្នូ ២០២៤-០៤ ធ្នូ ២០២៥) ដែល «ក្រមាខ្មែរ» ត្រូវ​បាន​អង្គការ​យូណេស្កូ ​(UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ (Intangible Cultural Heritage of Humanity)។

សម្ដេចទាំង​ទ្វេមានប្រសាសន៍បន្តថា ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការ​យូណេស្កូ ​ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង (Asunción) សាធារណ​រដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សូមបញ្ជាកថា ក្រមាខ្មែរ មិនត្រឹមតែជាកន្សែង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​កាល​ រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណ​ជាតិ​ ដ៏រឹងមាំរបស់កម្ពុជា។ វាមាន​វត្ត​មាន​ស្ទើរ​គ្រប់​កាលៈ​ទេសៈ​ទាំង​ការ​ងារ​ប្រចាំ​ថ្ងៃ​នៅ​តាម​ជន​បទ​ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។

ប្រជា​ជនកម្ពុជាគ្រប់រូប មានកាតព្វកិច្ចរួម ក្នុងការបន្តថែរក្សា ការពារ និងលើក​តម្កើង​គុណ​តម្លៃ​នៃ​សិល្បៈ​តម្បាញ និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតក​សម្រាប់​មនុស្ស​ជាតិ​ជំនា​ន់​ក្រោយ​តរៀងទៅ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm