នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចុះពិនិត្យ ដំណើរការនៃការសាងសង់អគារថ្មីនៅក្នុងទីស្តីការក្រសួងមុខងារសាធារណៈ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
អគារដែលកំពុងសាងសង់នេះ រៀបចំឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាចំពោះមុខតាមលទ្ធភាពដែលមានជាក់ស្តែងទាំងទីតាំង ទាំងស្ថានភាពផ្សេងទៀតក្នុងនាមជាក្រសួងកូនពៅជូនដល់មន្ត្រីដែលមកបំពេញការងារយ៉ាងទៀងទាត់ប្រចាំថ្ងៃ ខណៈដែលទីកន្លែងបំពេញការងារកំពុងមានការខ្វះខាត៕








