រដ្ឋមន្រ្តីក្រសួងធម្មការ៖ «រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា»

2025/12/04 08:31:28 pm        156

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អៈអាងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីភាពជាតិ» ដោយបានសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាពជាតិ និងជំរុញដល់ការរីកចម្រើនរួមគ្នា អភិវឌ្ឍន៍រួមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក តាមរយៈវិស័យសាសនា ស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្មក្នុងវិស័យសាសនាផង និងចូលរួមអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងម៉ឹងម៉ាត់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនេះក៏មានការយាង និមន្តនិងអញ្ជើញចូលរួម ជាព្រះរាជាកិត្តិយសពីសំណាក់សម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ,  ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា , ថ្នាក់ដឹកនាំពាហិរសាសនា ( សាសនិកឥស្លាមសាសនា គ្រិស្តសាសនា ) ដែលប្រារព្ធធ្វើឡើងនៅសាលផ្ការំដួល នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗទៀត បានរស់រានមានជីវិតក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយសាសនាទាំងអស់នៅប្រទេសកម្ពុជា ត្រូវបានរដ្ឋធានាប្រជាពលរដ្ឋ គ្រប់រូបគោរព និងប្រតិបត្តិទៅតាមជំនឿ នៃគោលលទ្ធិសាសនារបស់ខ្លួននីមួយៗ ប្រកបដោយសុខដុមរមនាក្នុងសង្គមខ្មែរទាំងមូល ជាមួយនឹងភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត ចាយ បូរិន សូមអំពាវនាវដល់ប្រជាសាសនិកគ្រប់ជំនឿ និងនិកាយសាសនា ឱ្យចេះគោរព ស្រឡាញ់ សន្តោស ឱ្យតម្លៃគ្នា និងជួយគ្នាទៅវិញទៅមក ដោយឥតរើសអើង និងអាចរស់នៅជាមួយគ្នា ដោយសុខសាន្តតាំងពីថ្នាក់ជាតិ រហូតដល់កម្រិតគ្រួសារក្នុងសហគមន៍។ ទាំងនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ នាពេលកន្លងមក ទាំងសម្រាប់សុខមាលភាពប្រជាជនផ្ទាល់ ក៏ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖ ១.សូមថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ គោរពនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា ប្រកបដោយសុខសន្តិភាព ។

២.សូមឱ្យបន្តចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាព និងគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនានៅកម្ពុជា ឱ្យមានភាពសុខដុមរមនាជានិរន្តរ៍។

៣.គោរពនិងអនុវត្តឱ្យបានម៉ឹងម៉ាត់ តាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

៤.សូមឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយភាពសុចរិត និងវឌ្ឍនភាព ដើម្បីបញ្ចៀសឱ្យបានជាដាច់ខាតនូវរាល់អធិករណ៍ ទាំងក្នុងក្របខណ្ឌ នៃសាសនារបស់ខ្លួន និងជាមួយសាសនាដទៃ ។

៥.គោរពសេរីភាពខាងជំនឿដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បង្កើនសាមគ្គីភាពរវាងគ្រប់សាសនា ដើម្បីប្រែក្លាយសក្តានុពលសាសនា ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm