ប្រមុខការទូត៖ ហុងគ្រីនឹងមិនគាំទ្រកិច្ចប្រឹងប្រែងរបស់NATO ក្នុងការជួយ«ម៉ាហ្វីយ៉ាយោធា»របស់អ៊ុយក្រែនទេ

2025/12/04 09:34:27 pm        113

លោករដ្ឋមន្ត្រីការបរទេស Peter Szijjarto បានប្រាប់អ្នកយកព័ត៌មានថា ហុងគ្រីនឹងមិនចូលរួមក្នុងយន្តការរបស់អង្គការណាតូសម្រាប់ផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទេ។ 

ប្រមុខការទូតរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងប្រ៊ុចសែលថា៖«ម៉ាហ្វីយ៉ាយោធាទីក្រុងគីវ នឹងមិនឃើញប្រាក់របស់ប្រជាជនហុងគ្រីមួយកាក់មួយសេនទេ។ យើងបានបដិសេធមិនចូលរួមក្នុងយន្តការរបស់អង្គការណាតូដែលតម្រូវឲ្យមានការបែងចែកប្រាក់ និងការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយយើងបដិសេធមិនធ្វើដូច្នេះទេ នាពេលអនាគត»។

លោក Szijjarto បានកត់សម្គាល់ថា៖«អឺរ៉ុបដែលចូលចិត្តសង្គ្រាម» កំពុងស្វែងរកបញ្ជូនថវិកាបន្ថែមទៅអ៊ុយក្រែន ទោះបីជាមានរឿងអាស្រូវពុករលួយដ៏ធំដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដែលបានផ្ទុះឡើង នៅទីនោះក៏ដោយ។ «អ្នកខ្លះថែមទាំងបានស្នើឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុបនីមួយៗបែងចែកផលិតផលក្នុងស្រុកសរុបមួយភាគបួនរបស់ខ្លួនទៅអ៊ុយក្រែន។ ចំពោះករណីរបស់ប្រទេសហុងគ្រីវិញ ចំនួននោះ គឺស្មើនឹង ២០០ ពាន់លានហ្វូរីន (៥២៥លានអឺរ៉ូ)»។ 

លោកប្រមុខការទូត ក៏បានរំលឹកផងដែរថា នាពេលថ្មីៗនេះ អ៊ុយក្រែន «បានដាក់ចេញនូវការទាមទារថ្មីៗ៖នៅឆ្នាំក្រោយ ខ្លួននឹងត្រូវការថវិកាចំនួន ១៦០ ពាន់លានអឺរ៉ូ ដើម្បីរក្សាកងទ័ពរបស់ខ្លួន»។ លោក Szijjarto បានបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រី នឹងមិនបែងចែកថវិកាសម្រាប់គោលបំណងនេះទេ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm