គ្រូព្រះខ័នរាជ ទទួលស្គាល់ភាពខ្លាំង Johor តែ Takashi ថាគ្មានអ្វីត្រូវខ្លាចឡើយ

2025/12/04 10:03:49 pm        300

ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមលំដាប់កំពូលក្នុងតំបន់ Johor Darul Ta’zim FC របស់ម៉ាឡេស៊ី នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup ឆ្នាំ២០២៥/២៦។

ជុំវិញ​ការ​ប្រកួតទី៣ ក្នុងពូលB នេះដែរ លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដោយ​បានចាត់ទុកក្លិប Johor Darul Ta'zim FC គឺជាក្រុមខ្លាំងមួយក្នុងតំបន់ ហើយ​ក៏​ជាកា​រ​រីក​រាយ​សម្រាប់​ការប្រកួតនេះ ដើម្បីបង្ហាញពីកម្រិតលេងរបស់ក្រុម ក្នុងនាមក្លិបតំណាង​កម្ពុជា​ផង​ដែរ​។

ដោយឡែកខ្សែការពារស្នូលរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា Odawara Takashi វិញ ក៏បានលើកឡើងស្រដៀងគ្នានឹងគ្រូបង្វឹករបស់ខ្លួនផងដែរ តែរូបគេមិនញញើតឡើយ ។ Takashi ថា ក្រោយពីបានទស្សនាការប្រកួតប៉ុន្មានប្រកួតចុងក្រោយរបស់គូប្រជែង គឺគ្មានអ្វីត្រូវខ្លាច ឬព្រួយបារម្ភរឿងចាញ់ឡើយ ស្របពេលក្រុមកំពុងមានស្មារតីល្អ។

ក្រឡេកទៅលោក Xisco Munoz គ្រូបង្វឹកក្រុម Johor Darul Ta'zim FC បានសម្ដែងការគោរព ចំពោះក្រុមម្ចាស់ផ្ទះ ហើយបានចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាគូប្រជែងដ៏សំខាន់ទៀតផង។ លោកបានស្វែងយល់ពីក្រុម និងកីឡាករ ហើយបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលបានលទ្ធផលល្អត្រឡប់ទៅវិញ ជាមួយគោលដៅលេងលើសពីដើម្បីក្លិប តែដើម្បីតំណាងប្រទេសម៉ាឡេស៊ីទាំងមូល។

សូមបញ្ជាក់ថា នេះគឺជាការប្រកួតទី៣ របស់ក្រុមទាំងពីរ ក្នុងយុទ្ធនាការប្រកួតប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្ន Johor Darul Ta’zim FC  កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រកបាន ៦ពិន្ទុពេញ លើក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ២ រកបាន ៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ដែលសុទ្ធតែជាការប្រកួតក្រៅដី។ ដូច្នេះសម្រាប់ការប្រកួតក្នុងដីលើកដំបូង ទល់នឹងក្រុមខ្លាំងម៉ាឡេស៊ីនេះ លោក Matthew Mcconkey សង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមតំណាងកម្ពុជា ហើយការប្រកួតនេះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm