មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) នេះថា ប្រទេសចិនបានរាយការណ៍ពីការរញ្ជួយដីកម្រិត ៦,០រ៉ិចទ័រ នៅ Xinjiang ជាតំបន់មួយនៅភាគពាយព្យរបស់ប្រទេស ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកៀហ្ស៊ីស៊ីស្ថាន។
យោងតាម CENC បានឲ្យដឹងថា ការរញ្ជួយនេះបានកើតឡើងនៅជិតតំបន់ Akqi ក្បែរព្រំដែនកៀហ្ស៊ីស៊ីស្ថាន និងតំបន់ Xinjiang នៅវេលាម៉ោង ៣:៤៤នាទីរសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:៤៤នាទី ម៉ោងសកល) ដោយមានចំណុចកណ្តាលនៅជម្រៅ ១០គីឡូម៉ែត្រ៕

