លោក Scott Cooper នឹងបង្វែបទពិសោធន៍ដឹកនាំក្លិបធំៗក្នុងតំបន់ ដើម្បីជួយស្រោចស្រង់វិសាខា

2025/12/04 10:27:09 pm        370

លោក Scott Cooper គ្រូបង្វឹកថ្មីក្រុមវិសាខា ដែលកំពុងទទួលលទ្ធផលមិនសូវគាប់ប្រសើរក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ បានលើកឡើងថា នឹងបង្វែរបទពិសោធន៍ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិ និងក្លិបធំៗនៅតំបន់អាស៊ីអាគ្នេយ៍ ទៅជាលទ្ធផលល្អជួយក្លិប ទោះបីឱកាសប្រជែងជើងឯកលីគហាក់ឃ្លៀតឆ្ងាយក្ដី។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធកន្លងទៅ គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថា លោកនឹងចូលកាន់តំណែងផ្លូវការ នាខែមករា ឆ្នាំ២០២៦ តែលោកនឹងផ្ដើមការងារបណ្ដើរៗជាមួយក្រុមគ្រូជំនួយ ដោយឈរលើប្រយោជន៍រួម ស្របតាមមហិច្ឆតា និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្លិប។

លោក Scott Cooper បន្ដថា ក្លិបមានក្រុមការងារបច្ចេកទេស និងកីឡាករល្អៗ ដែលផ្ដល់នូវទំនុកចិត្តសម្រាប់លោកមកដឹកនាំ ហើយលោកនឹងប្រើបទពិសោធន៍ ធ្លាប់ធ្វើការជាមួយក្រុមជម្រើសជាតិ និងក្លិបជាច្រើន ក្នុងតំបន់ ដើម្បីដឹកនាំក្រុមឆ្ពោះទៅរកលទ្ធផលល្អ ពិសេសការប្រកួតលីគកំពូលកម្ពុជា។

បុរសវ័យ ៥៥ឆ្នាំដដែលបន្ថែមថា ផ្អែកលើលទ្ធផលកន្លងមក អ្នកគាំទ្រពិតជាមិនសូវសប្បាយចិត្ត តែក្នុងនាមគ្រូបង្វឹកថ្មី លោកថា នឹងធ្វើច្រើនជាងការនិយាយ ឬការសន្យា ដើម្បីបង្ហាញលទ្ធផលជាក់ស្ដែងលើទីលាន តាមរយៈរយៈការបន្ថែមនូវស្ដង់ដារនៃការងារថ្មីកាន់តែខ្ពស់ជាងមុន ដោយផ្ដើមពីរូបលោកផ្ទាល់ ដើម្បីឈានទៅរកការផ្លាស់ប្ដូរ និងទទួលបានលទ្ធផលល្អប្រសើរ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        295
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        367

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm