អតីតតារាបាល់ទាត់ចែករំលែកការទស្សន៍ទាយ និងចំណាប់អារម្មណ៍ សម្រាប់ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​ឆ្នាំក្រោយ

2025/12/04 10:41:02 pm        429

អតីតតារាមកពីប្រទេសប្រេស៊ីល ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិកបានចែករំលែកការជ្រើសរើសរបស់ពួកគេសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយថ្លឹងថ្លែងលើក្រុមដែលអាចឈ្នះជើងឯក ក្រុមដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងកីឡាករលេចធ្លោ។

នៅលើសំណួរនៃម្ចាស់ជើងឯក Dunga អតីតកីឡាករជម្រើសជាតិប្រេស៊ីលបានគាំទ្រប្រទេសកំណើតរបស់ខ្លួនដោយទំនុកចិត្ត ក្នុងការបញ្ចប់ការទន្ទឹងរង់ចាំឈ្នះពានក្រោយខកខាន ២៤ ឆ្នាំ ខណៈដែល Luis Hernandez អតីតកីឡាករម៉ិកស៊ិក គិតថាប្រេស៊ីល អាហ្សង់ទីន បារាំង និងអង់គ្លេស នឹងជាបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯក។

អតីតខ្សែការពារអាមេរិក Marcelo Balboa ងាកទៅរកអាហ្សង់ទីន ទោះបីជាគាត់មើលឃើញអេស្ប៉ាញ និងព័រទុយហ្គាល់ជាបេក្ខភាពខ្លាំងក៏ដោយ។

Atiba Hutchinson អតីតកីឡាកររបស់កាណាដាបានបន្ទរថា អេស្ប៉ាញ និងប្រេស៊ីលជាក្រុមដែលលោកគិតថាឈ្នះ។

សម្រាប់ក្រុមដែលនឹងបង្ករការភ្ញាក់ផ្អើលដ៏មានសក្តានុពលលោក Hernandez បានគិតដល់ប្រទេសម៉ារ៉ុក ដោយរំលឹកពីភាពជោគជ័យរបស់ពួកគេនៅ World Cup 2022។

ចំណែកលោក Balboa បានជ្រើសរើសប្រទេសកូឡុំប៊ីជាក្រុមដែលអាចបង្ករភ្ញាក់ផ្អើល ខណៈដែលលោក Dunga គិតថាក្រុមមកពីអាហ្រ្វិកនឹងមានអ្វីពិសេស។

រីឯលោក Hutchinson ជឿជាក់ថាសហម្ចាស់ផ្ទះកាណាដាអាចធ្វើឱ្យមានសំលេងរំខានជាមួយនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។

អតីតកីឡាករបាល់ទាត់ខាងលើ ក៏បានរំលេចកីឡាករដែលនឹងលេចធ្លោក្នុងព្រឹត្តិការណ៍ផងដែរ ក្នុងនោះលោក Dunga បានចង្អុលទៅ Kylian Mbappe និង Erling Haaland ដោយហៅតារាបារាំងថាជាមនុស្សដែលរីកចម្រើនរាល់ថ្ងៃ។

សម្រាប់លោក Hutchinson បានងាកទៅកីឡាករវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ ខណៈដែល Hernandez បានគាំទ្រ Haaland របស់ន័រវេស ឯលោក Balboa ជឿថា Christian Pulisic របស់អាមេរិក នឹងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍៕ អត្ថបទ៖នាង សុភាវុធ

 




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        295
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        367

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm