អប់រំកាយ និងកីឡាជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា​កំពុង​យកចិត្តទុកដាក់

2025/12/04 10:52:35 pm        411

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កិច្ចប្រជុំបូកសរុបការងារនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលបានសម្រេចរយៈពេលមួយឆ្នាំកន្លងមក បើធៀបជាមួយផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីរកឲ្យឃើញថា តើយើងនៅមានអ្វីសេសសល់ និងអ្វីជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា ក្រៅពីនេះ យើងក៏ចង់បាននូវធាតុចូលពី សន្និបាតក្រសួងអប់រំ យុវជន និងកីឡាលើកនេះផងដែរ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើទិសសៅឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី៣ ខែធ្នូ នៅភោជនីយដ្ឋាន ទន្លេបាសាក់II រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្បាលអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធ។

រដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡា សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ។

សូមជម្រាបថា នៅឆ្នាំ២០២៥កន្លងមក អនុវិស័យអប់រំកាយ និងកីឡាបានសម្រេចលទ្ធផលមួយចំនួនដូចជា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ការប្រកួតកីឡាតាមសហព័ន្ធជាតិ ការប្រកួតកីឡាលក្ខណៈអន្តរជាតិ ក្នុងប្រទេស និងក្រៅប្រទេស ការលើកកម្ពស់កីឡាករ ការលើកកម្ពស់សម្មភាពរៀននិងបង្រៀនអប់រំកាយក្នុងម៉ោងសិក្សា ២ម៉ោងក្នុងមួយសប្តាហ៍ និងហ្វឹកហាត់កីឡានៅក្រៅម៉ោងសិក្សា ការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា ការរៀបចំទិវាកីឡាអាស៊ាន និងកីឡាដើម្បីទាំងអស់គ្នា ការផ្តល់ថវិកា គាំទ្រដល់សហព័ន្ធជាតិចំនួន៥១ ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា និងការកសាងលិខិតបទដ្ឋានផ្សេងៗសម្រាប់វិស័យអប់រំកាយ និងកីឡា។

ដើម្បីទទួលបានជោគជ័យ និងពន្លឿនការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន ក្នុងមានក្រសួង សំណូមពរដល់អង្គការរដ្ឋ និងអង្គការសង្គមកីឡា អង្គការដៃគូ និងអង្គការឯកជនឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស សមាជិក សមាជិកា នៃកិច្ចប្រជុំបូកសរុបការងារអនុវិស័យ អប់រំកាយ និងកីឡាផ្តល់ធាតុចូលលើប្រធានបទទាំងពីរ សម្រាប់ដាក់ក្នុងសន្និបាតអប់រំ យុវជន និងកីឡានាពេលខាងមុខ និងដាក់ចេញជាទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm