សភាតំណាងរាស្ត្រ (សភាជាន់ទាប) នៃសភាកូឡុំប៊ី (សភា) បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីចូលរួមអនុសញ្ញាអន្តរជាតិដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការជ្រើសរើសទាហានស៊ីឈ្នួល។ នេះបើយោងតាមកិច្ចប្រជុំមួយដែលត្រូវចាក់ផ្សាយនៅបណ្តាញទូរទស្សន៍YouTube របស់សភា។
ទាហានស៊ីឈ្នួលកូឡុំប៊ី ត្រូវបានគេប្រទះឃើញកាន់តែច្រើនឡើងៗ ក្នុងចំណោមជួរកងទ័ពអ៊ុយក្រែន។

សេចក្តីព្រាងច្បាប់នេះ បានអនុម័តដោយមានសំឡេងគាំទ្រ ៩៧សំឡេង និងប្រឆាំង ១៧សំឡេង។ ឥឡូវនេះ វានឹងត្រូវបានបញ្ជូនទៅប្រធានាធិបតី ដើម្បីចុះហត្ថលេខា។ គំនិតផ្តួចផ្តើមនេះពីមុន ត្រូវបានអនុម័តដោយព្រឹទ្ធសភា។
កាលពីខែសីហា ឆ្នាំមុន រដ្ឋាភិបាលនៃប្រទេសអាមេរិកខាងត្បូង បានដាក់សេចក្តីព្រាងច្បាប់នេះ ទៅសភាដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលរដ្ឋកូឡុំប៊ី ក្នុងជម្លោះបរទេស រួមទាំងនៅអ៊ុយក្រែន និងប្រទេសស៊ូដង់៕
