Arsenal ឈ្នះ Brentford បន្តនាំមុខដាច់ ៥ ពិន្ទុខណៈ Chelsea ចាញ់នៅផ្ទះ Leeds

2025/12/04 11:07:56 pm        392

Mikel Merino និង Bukayo Saka រកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះរបស់ Arsenal លើ Brentford ដើម្បីត្រលប់មកនាំមុខដាច់ ៥ ពិន្ទុវិញនៅក្របខណ្ឌ English Premier League។

អ្នកចាត់ការ Mikel Arteta បានផ្លាស់ប្តូរជម្រើសដំបូងបីនាក់ពីក្រុមដែលស្មើ Chelsea កាលពីថ្ងៃអាទិត្យរួមមាន Ben White, Noni Madueke និង Martin Odegaard លេង ១១ នាក់ដំបូង។

Ben White និង Madueke មិនយូរប៉ុន្មានក៏សហការគ្នាបង្កើតគ្រាប់បាល់ដំបូងដែលតែតបញ្ចូលទីដោយ Mikel Merino នៅនាទីទី ១១ ខណៈមួយគ្រាប់ទៀតរបស់ Bukayo Saka សម្រេចបាននៅនាទីចុងក្រោយឱ្យ Arsenal យកឈ្នះ ២-០ លើ Brentford។

បីពិន្ទុនេះធ្វើឱ្យ Arsenal ត្រលប់មកនាំមុខដាច់ ៥ ពិន្ទុវិញពីក្រុមលេខពីរ Manchester City ដែលយកឈ្នះនៅផ្ទះ Fulham ៥-៤ មុនការប្រកួតរបស់ Arsenal មួយថ្ងៃ។

ងាកមកមួយគូទៀតតោខៀវ Chelsea បានរងបរាជ័យនៅទឹកផ្ទះ Leeds United ៣-១ គួរឱ្យភ្ញាក់ផ្អើល។

អ្នកចាត់ការ Leeds លោក Daniel Farke ដែលកំពុងស្ថិតក្រោមសម្ពាធបណ្តេញចេញនោះ រកបានជ័យជំនះដំបូងក្រោយចាញ់បួនប្រកួតជាប់គ្នា។

Jaka Bijol និង Ao Tanaka រកបានម្នាក់មួយគ្រាប់ មុនពេល Chelsea តបបានមួយគ្រាប់វិញដោយ Pedro Neto តែកំហុសរបស់ខ្សែការពារ Chelsea, Tosin ធ្វើឱ្យ Dominic Calvert-Lewin ស៊ុតគ្រាប់ចុងក្រោយងាយៗឱ្យ Leeds យកឈ្នះ ៣-១ លើ Chelsea។

បីពិន្ទុនេះធ្វើឱ្យ Leeds បន្តឈរលេខ ១៧ តែឃ្លាតពីតំបន់គ្រោះថ្នាក់បីពិន្ទុខណៈដែល West Ham ដែលឈរលេខ ១៨ នឹងត្រូវប្រកួតយប់នេះនៅទឹកដី Manchester United៕

អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm