សមាជិកសភាចង់បញ្ជាក់អំណាចធ្វើសង្រ្គាម ក្រោយលោក Trump សន្យាវាយប្រហារដីគោក នៅវ៉េណេស៊ុយយអេឡា

2025/12/04 11:30:26 pm        73

សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានដាក់សេចក្តីសម្រេចមួយ កាលពីថ្ងៃពុធ (ទី៣ ខែធ្នូ) ដែលនឹងរារាំងវិធានការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវ៉េណេស៊ុយយអេឡា ប្រសិនបើមិនមានការយល់ព្រមពីសភា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រតិបត្តិការលើដីគោក នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

ទាហានអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ២១លើក លើទូកសង្ស័យដឹកគ្រឿងញៀន នៅសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីដើមខែកញ្ញាមក ដោយបានសម្លាប់មនុស្ស ៨៣នាក់យ៉ាងតិច ខណៈដែលលោក Trump បង្កើនកម្លាំងយោធាកាន់តែខ្លាំងឡើងៗ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។

ហើយកាលពី ២ថ្ងៃកន្លងមកនេះ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានម្តងហើយម្តងទៀតថា ការវាយប្រហារលើដីគោក នឹងចាប់ផ្តើម «ឆាប់ៗនេះ»។

ជាការឆ្លើយតបទៅនឹងសម្ដីរបស់លោក សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ លោក Tim Kaine នៅរដ្ឋ Virginia លោក Chuck Schumer នៅរដ្ឋ New York និងលោក Adam Schiff នៅរដ្ឋ California និងសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោក Rand Paul នៃរដ្ឋ Kentucky បាននិយាយថា ពួកលោក បានដាក់សេចក្ដីសម្រេច ជុំវិញសិទ្ធិអំណាចធ្វើសង្រ្គាម។

សមាជិកសភាដែលបានព្យាយាមម្តងហើយម្តងទៀត ក្នុងការរារាំងការលុកលុយរបស់លោក Trump លើវ៉េណេស៊ុយអេឡា បានប្រាប់កាលពីថ្ងៃទី២ ខែធ្នូថា ពួកគេនឹងដាក់ជូននូវសេចក្ដីសម្រេចថ្មី ដើម្បីជំរុញឲ្យមានការបោះឆ្នោតសភា ស្ដីពីបញ្ហានេះ ប្រសិនបើរដ្ឋបាលបើកការវាយប្រហារ។ ប៉ុន្តែនៅថ្ងៃទី៣ ខែធ្នូ ពួកគេបានបញ្ជាក់ថា ការលើកឡើងរបស់លោក Trump បានជំរុញឲ្យពួកគេចាប់ផ្ដើមដំណើរការនេះតែម្ដង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm