ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពទឹកលិចក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងណែនាំអាជ្ញាធរស្រុកត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ជួយដោះស្រាយឱ្យបានទាន់ពេលវេលា

2025/12/04 11:54:08 pm        134

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកលិចផ្លូវ សាលារៀន និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំឈើទាល ដោយត្រូវសហការគ្នាតាមដាន និងរាយការណ៍ឱ្យបានជាប់ជាប្រចាំមកខេត្ត ជាពិសេសក៏ត្រូវតែរៀបចំផែនការដើម្បីត្រៀមជួយដោះស្រាយបញ្ញានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

ឯកឧត្តម គួច ចំរើន បានណែនាំដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំមន្ទីរជំនាញ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយ ចុះពិនិត្យស្ថានភាពទឹកលិចដោយសារទឹកភ្លៀង នៅក្នុងបរិវេណដីខាងក្រោយសាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក និងស្ថានភាពរបស់ព្រែកឫស្សីស្រុក ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះដីផ្នែកខាងក្រោយរបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក ដែលបានរងការលិចទឹកទំហំជាង ២ពាន់ម៉ែត្រការ៉េ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុកត្រូវយកដីមកចាក់បំពេញ និងត្រូវយកគ្រឿងចក្រមកឈូសឆាយឱ្យបានស្អាត និងកាយរំដោះទឹកចេញពីបរិវេណសាលាឱ្យបានឆាប់រហ័ស។ 

ដោយឡែកសម្រាប់ស្ថានភាពរបស់ព្រែកឬស្សីស្រុក ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកត្រូវសហការគ្នាចុះធ្វើនិយាមការទៅតាមបណ្ដោយព្រែក និងដាក់គ្រឿងចក្របណ្ដើរៗ ទុកសម្រាប់ធ្វើការកាយ និងស្ដារព្រែកនេះឱ្យបានល្អប្រសើឡើងវិញ កុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជនលិចសាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀតនោះគឺ ពាក់ព័ន្ធនិងការចុះធ្វើនិយាមការ និងការដឹកគ្រឿងចក្រចូល គឺដាច់ខាតមិនត្រូវឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាដាច់ខាត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុមការងារមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់

ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍ចំពោះបញ្ហាទឹកលិចក្នុងភូមិសាស្ត្រឃុំឈើទាលនេះបន្ថែមទៀត ត្រូវបន្តកិច្ចសហការគ្នាពិនិត្យស្ថានភាពទឹកលិចឱ្យបានជាប់ជាប្រចាំ ករណីចាំបាច់ត្រូវរាយការណ៍មកខេត្តឱ្យបានទាន់ពេលវេលាដើម្បីខេត្តជួយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបញ្ចៀសបាននូវការជន់លិច។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm