សិក្ខាសាលាថ្នាក់តំបន់ ៥ប្រទេស សម្រេចបង្កើត «បណ្តាញថ្នាក់តំបន់សម្រាប់ការអភិរក្ស និងការគ្រប់គ្រងផ្សោតទឹកសាប និងជីវចម្រុះ»

2025/12/05 12:03:40 am        104

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន បានអញ្ជើញបិទបញ្ចប់សិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពជោគជ័យលើការអភិរក្ស គ្រប់គ្រងផ្សោតទឹកសាប និងជីវចម្រុះ» នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ 

អង្គសិក្ខាសាលារយៈពេល ៣ថ្ងៃ បានសម្រេចជំហានជាប្រវត្តិសាស្ត្រមួយ ដែលប្រតិភូនៃប្រទេសទាំង៥ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាបង្កើត «បណ្តាញប្រចាំតំបន់សម្រាប់ការអភិរក្ស និងការគ្រប់គ្រងផ្សោតទឹកសាប Irrawaddy និងជីវចម្រុះ» ក្រោមការគាំទ្របច្ចេកទេស ពីវិទ្យាស្ថានជីវវិទ្យាទឹក (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវជលផលទឹកសាប (FFRC) នៃប្រទេសចិន។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា បានសម្តែងការកោតសរសើរចំពោះការចូលរួមពិភាក្សាយ៉ាងសកម្មពីសំណាក់សិក្ខាកាម និងការចែកបទពិសោធន៍ ផ្តល់យោបល់ល្អក្នុងគោលដៅរួមមួយ ដើម្បីពង្រឹងការគ្រប់គ្រងនិងកិច្ចការការពារផ្សោតទឹកសាបនៅក្នុងតំបន់ប្រកបដោយនិរន្ដរភាព។ 

បើតាមលោកជំទាវអនុរដ្ឋលេខាធិការ បទពិសោទជោគជ័យរបស់ប្រទេសចិន ក្នុងការអភិរក្សផ្សោតឥតព្រុយខ្នង នៅទន្លេ Yangtze គឺជាគំរូមួយដែលកម្ពុជានិងប្រទេសនានាដែលមានវត្តមានសត្វផ្សោតទឹកសាប អាចរៀនសូត្រនិងអនុវត្តបាន ដើម្បីបង្កើនចំនួនផ្សោតទឹកសាបឡើងវិញ។

ក្នុងនាមជាសហប្រធានដឹកនាំអង្គសិក្ខាសាលា លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ លោក Wang Ding សាស្រ្តាចារ្យនៃវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន( IHB) ដែលបានប្ដេជ្ញាចិត្តផ្ដល់ជំនួយបច្ចេកទេស និងចំណេះជំនាញថ្មីៗបន្ថែមទៀតដល់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ដើម្បីគ្រប់គ្រង និងអភិរក្សសត្វផ្សោតទឹកសាបនៃប្រទេសទាំងនេះឱ្យឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់ រៀបចំឡើងដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ធ្នូ ឆ្នាំ២០២៥ ដោយនៅថ្ងៃទី៤ ប្រតិភូថ្នាក់តំបន់ធ្វើទស្សនកិច្ចតាមតំបន់នានា ក្នុងខេត្តសៀមរាបនៃកម្ពុជា មុននឹងធ្វើមាតុភូមិនិវត្ត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm