ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក គឺចំនួន គម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើន ឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ ក្នុងរយៈពេល ១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។
តាមរយៈ សេចក្តីប្រកាសព័ត៌មាន របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លាវងាម៉េរិក។
ព័ត៌មានពិស្ដារ៖



