ជំនួយអន្តរជាតិ បានមកដល់ប្រទេសស្រីលង្កា បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារព្យុះស៊ីក្លូន Ditwah ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤៧៤នាក់ ។
យន្តហោះយោធាដែលដឹកគ្រឿងផ្គត់ផ្គង់ជំនួយពីប្រទេសអារ៉ាប់រួម ឥណ្ឌា និងបង់ក្លាដែស បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ស្ថិតនៅជិតទីក្រុង Colombo ។

ក្រុមអាជ្ញាធរឥណ្ឌា បានបញ្ជូនក្រុមមន្រ្តីសុខភាព រួមទាំងវេជ្ជបណ្ឌិត គ្រូពេទ្យឯកទេសថ្នាំស្ពឹក និងគ្រូពេទ្យជំនាញផ្សេងទៀត ដើម្បីគាំទ្រផ្នែកវេជ្ជសាស្រ្ត ។ ជំនួយរបស់ពួកគេ រួមមានស្បៀងអាហារ មុង និងសម្លៀកបំពាក់ ។
លោកឧត្តមសេនីយ៍ឯក Lasantha Rodrigo គឺជាមេបញ្ជាការកងទ័ពនៃមន្ទីរប្រតិបត្តិការគ្រោះមហន្តរាយពិសេសស្រីលង្កា និយាយថា យោធាស្រីលង្កា បានដាក់ពង្រាយបុគ្គលិកជាង ២៨.០០០នាក់ ដើម្បីជួយកិច្ចខិតខំជួយសង្រ្គោះ ៕
