ទីក្រុងសេអ៊ូល ប្រាប់ថា ពលរដ្ឋ ៦នាក់ ត្រូវបានឃុំខ្លួននៅកូរ៉េខាងជើង ហើយប្តេជ្ញាជួយពួកគេ

2025/12/05 01:32:06 am        59

ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) នេះ បានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនចំនួន ៦នាក់ ត្រូវបានឃុំឃាំងនៅកូរ៉េខាងជើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយការអះអាងនេះ កើតមានបន្ទាប់ពីលោកប្រធានាធិបតី Lee Jae Myung ហាក់ដូចជាមិនបានដឹងពីស្ថានភាពរបស់ពួកគេសោះ ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស។

នៅពេលត្រូវបានសួរកាលពីថ្ងៃពុធ អំពីប្រជាជនកូរ៉េខាងត្បូងដែលត្រូវបានឃុំខ្លួននៅកូរ៉េខាងជើង លោក Lee បានឆ្លើយតបថា៖ «វាគឺជាលើកទី១ របស់ខ្ញុំ ដែលបានឮអំពីរឿងនេះ»។

ក្រោយមក ការិយាល័យរបស់លោក Lee បានផ្ដល់ព័ត៌មានបន្ថែមជាមួយនឹងសេចក្តីថ្លែងការណ៍ ដែលឲ្យដឹងថា ពលរដ្ឋ ៦នាក់ ដែលរួមមានអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត និងអ្នករត់ចេញពីកូរ៉េខាងជើងផងដែរ ត្រូវបានឃុំខ្លួន ចាប់តាំងពីមានការចាប់ខ្លួនពួកគេ «នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទចារកម្ម និងក្នុងចំណោមករណីផ្សេងទៀត»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ៤នាក់ ក្នុងចំណោមពួកគេ ត្រូវបានប្រកាសដោយទីក្រុងព្យុងយ៉ាងដែលបានចោទប្រកាន់ពួកគេពីបទចារកម្ម ជាបទចោទដែលត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ ក្នុងនោះរួមទាំងការប្រហារជីវិតផងដែរ នៅក្នុងប្រទេសផ្តាច់ការមួយនេះ។ សេចក្ដីថ្លៃងការណ៍បានសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលនឹងធ្វើការ ដើម្បីដោះស្រាយបញ្ហានេះ តាមរយៈកិច្ចប្រឹងប្រែងនានា ដើម្បីចាប់ផ្តើមការសន្ទនាអន្តរកូរ៉េឡើងវិញយ៉ាងឆាប់រហ័ស»។

នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោក Lee បានងាកទៅរកទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Wi Sung-lac ដើម្បីឲ្យជួយឆ្លើយសំណួរ។ លោក Wi បាននិយាយថា មានករណីពលរដ្ឋកូរ៉េខាងត្បូង មិនអាចវិលត្រឡប់មកវិញបាន បន្ទាប់ពីបានចូលទៅកូរ៉េខាងជើង និង «ករណីមិនបានដឹងលម្អិតផ្សេងទៀត» ប៉ុន្តែមិនអាចបញ្ជាក់ពីពេលវេលានៃការចាប់ខ្លួនពួកគេបានឡើយ។

ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរកូរ៉េ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានលើកចុងក្រោយពីបញ្ហានេះជាមួយទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៨៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        57
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm