ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
ការចូលចតរបស់នាវាទេសចរណ៍នេះ មិនមានដឹកភ្ញៀវទេសចរទេ គឺជាដំណើរចូលចតនដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវានេះ តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ-១៩កន្លងមកចូលធ្វើការក្នុងនាវាវិញ។
គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ មានបណ្ដោយ ២៦៩ម៉ែត្រ ទទឹង ៣៦ម៉ែត្រ និងជម្រៅទឹក៨,២ម៉ែត្រ ។ ការឈប់សំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិកបម្រើការរបស់ខ្លួននេះ អាចនឹងប្រើពេល ៣-៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ៕


