ស្ថានភាពមានសភាពស្ងប់ស្ងាត់នៅសម្ភពក្នុងមន្ទីរពេទ្យនៅទីក្រុង Hoshcha របស់ប្រទេសអ៊ុយក្រែន ពោលគឺមានតែមនុស្សដែលជាបុគ្គលិកប៉ុណ្ណោះ ។
អ្នកស្រី Yevhen Hekkelគឺជាគ្រូពេទ្យឯកទេសរោគស្ត្រីនៅមន្ទីរពេទ្យក្រុង Hoshcha និយាយថា មនុស្សប្រុសច្រើនណាស់បានស្លាប់ អំឡុងពេលធ្វើសង្រ្គាម ។
ទីក្រុង Hoshcha ស្ថិតនៅចម្ងាយជាង ៦៤០គ.មពីតំបន់ជួរមុខជិតបំផុតនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ប៉ុន្តែជម្លោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អត្រាកំណើត ។

យោងតាមបណ្តាញព័ត៌មានសង្គម Facebookរបស់ទីភ្នាក់ងារចារកម្ម CIA បានឲ្យដឹងថា អ៊ុយក្រែនមាននូវអត្រាស្លាប់មនុស្សខ្ពស់បំផុត និងអត្រាកំណើតទាបបំផុតនៅលើពិភពលោក ។
អ៊ុយក្រែនមានពលរដ្ឋ ៤២លាននាក់ នៅមុនសង្រ្គាម ប៉ុន្តែបច្ចុប្បន្នពួកគេមានប្រហែល ៣៦លាននាក់ប៉ុណ្ណោះ រួមទាំងតំបន់ដណ្តើមកាន់ដោយរុស្ស៊ី នេះបើយោងតាមការអះអាងរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ ។
ពួកគេបានព្យាករថា តួលេខនេះ នឹងធ្លាក់ចុះមកនៅត្រឹម ២៥លាននាក់ នៅឆ្នាំ ២០៥១ រួមទាំងនៅដែនដីដែលបាត់បង់ទៅឲ្យរុស្ស៊ីផងដែរ ៕
