បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក UEFA Champions League តោខៀវ Chelsea បានក្តីសង្ឃឹមរបស់ខ្លួនក្នុងការការពារជើងឯករដូវកាលនេះ បន្ទាប់ពីយកឈ្នះជើងឯកបារាំង Lille ២-០ ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយក្របខណ្ឌ UEFA Champions League។

កីឡាករអាល្លឺម៉ង់ Kai Havertz មានឱកាសច្រើនសារដោយជើងឆ្វេងរបស់គេតែធ្វើមិនសំរេច ដល់តែសំរេចគឺបានដោយសារការតែតបញ្ចូលទីពីបាល់ជ្រុងរបស់ Hakim Ziyech នៅនាទីទី៨។ ក្រុមរបស់លោក Thomas Tuchel ក៏រកបានគ្រាប់ទី២ របស់ខ្លួនកាន់តែកក់ក្តៅក្នុងការបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីកីឡាករអាមេរិក Christian Pulisic ស៊ុតបញ្ចូលទីនៅនាទីទី៦៣ ឱ្យ Chelsea យកឈ្នះ Lille ២-០។ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku ដែលទិញពី Inter Milan ៩៧.៥លានផោនថ្លៃបំផុតនៃកំណត់ត្រាក្លិបនោះមិនត្រូវបានលោក Tuchel ដាក់ឱ្យលេងជម្រើសដំបូងឡើយ បានត្រឹមជាកីឡាករបម្រុងផ្លាស់ប្តូរចូលនៅវគ្គទី២។ Chelsea នឹងត្រលប់ទៅទឹកដីបារាំងរបស់ Lille វិញជើងទី២ នៅ ៣សប្តាហ៍បន្ទាប់៕
អត្ថបទ៖នាង សុភាវុធ