ឯកឧត្តម សេង សុមុនី ៖ សាមគ្គីភាព សុខដុមនីយកម្មសាសនានិងការទទួលខុសត្រូវរួមគ្នានៃវិស័យសាសនា ជាខឿនដ៏រឹងមាំក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល

2025/12/05 03:33:16 am        147

ភ្នំពេញ ៖ ឯកឧត្តម សេង សុមុនី រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអៈអាងថា សាមគ្គីភាព សុខដុមនីយកម្មសាសនានិងការទទួលខុសត្រូវរួមគ្នានៃវិស័យសាសនា ជាខឿនដ៏រឹងមាំក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល។

​ការថ្លែងរបស់ឯកឧត្តម សេង សុមុនី យ៉ាងដូច្នេះក្នុងពិធីបិទសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សាសនិករួមគ្នារក្សានិងពង្រឹងសាមគ្គីភាពជាតិ» នាល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបន្តថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់ វិស័យសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់បញ្ចូលវិស័យនេះ ទៅក្នុងបាវចនារបស់ជាតិ គឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងន័យ ជំរុញដល់ការរីកចម្រើនរួមគ្នា អភិវឌ្ឍន៍រួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះរាជរដ្ឋាភិបាល បានជំរុញ និងគាំទ្រដល់គ្រប់សាសនា ដែលកំពុងគោរព និងប្រតិបត្តិសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តចូលរួម អនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ឱ្យស្របទៅតាមក្រិត្យក្រម នៃព្រះធម៌ ព្រះវិន័យក្នុងសាសនានីមួយៗ ដែលជាការរួមចំណែកធ្វើឱ្យសម្រេចបាននូវ សង្គមជាតិមួយដ៏ល្អផូរផង់ គ្មានអំពើហិង្សា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ហើយប្រែក្លាយសក្តានុពលរបស់សាសនានីមួយៗ ឱ្យទៅជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គមជាតិ។

ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានជម្រាបជូននូវខ្លឹមសារនៃសេចក្ដីប្រកាសរួម បន្ទាប់ពីបានពិភាក្សារយៈពេលពេញមួយថ្ងៃនៃអង្គសិក្ខាសាលា ដែលមានខ្លឹមសារដូចខាងក្រោម៖

១- លើកទឹកចិត្តគ្រប់សាសនិកឱ្យគោរពគ្នាទៅវិញទៅមក ទទួលស្គាល់តម្លៃ និងជំនឿប្រពៃណីគ្នាទៅវិញទៅមក និងបង្ហាញពីគុណសម្បត្តិរួមរបស់សង្គមជាតិ។

២- ព្រមព្រៀងធ្វើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងសាសនានានា ដើម្បីបង្កើតសាមគ្គីភាពក្នុង សហគមន៍ និងបង្កើនទំនាក់ទំនងល្អក្នុងសង្គម ដើម្បីចូលរួមរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ តាមរយៈកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព”។

៣- ជំរុញស្មារតីសាមគ្គីភាពជាតិ តាមរយៈកម្មវិធីអប់រំសីលធម៌ វប្បធម៌សាសនា ដែលផ្តោតលើ អត្តសញ្ញាណជាតិ ការស្រឡាញ់ជាតិ អធិបតេយ្យភាពជាតិ និងការអធិស្ឋានព្រមទាំងបួងសួងសូមឱ្យ ព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនជាភេយ្យោភាព។

៤- បន្តធ្វើតួនាទីជាដៃគូល្អជាមួយស្ថាប័នរដ្ឋ និងសង្គមស៊ីវិលក្នុងការលើកកម្ពស់ស្មារតីនិងមនសិការ ស្នេហាជាតិ ឯកភាពជាតិ ការចេះយកអាសាគ្នា ការចែករំលែក ការចូលរួម គុណតម្លៃសង្គម ស្មារតីគោរព ច្បាប់ ស្រឡាញ់សន្តិភាព វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ល្អ អំពើល្អ និងយុត្តិធម៌។

៥- គាំទ្រក្រសួងធម្មការនិងសាសនា ក្នុងការចូលរួមរៀបចំនិងការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹង កម្មវិធីមនុស្សធម៌ ការផ្តល់ជំនួយសង្គម និងការអភិវឌ្ឍសហគមន៍។

៦- គាំទ្រក្រសួងធម្មការនិងសាសនា រៀបចំផែនការប្រតិបត្តិ និងក្របខណ្ឌតាមដានត្រួតពិនិត្យស្តីពី ការអនុវត្តសេចក្តីប្រកាសរួម នៃគ្រប់វេទិកាកិច្ចសន្ទនាអន្តរជំនឿថ្នាក់ជាតិ។

៧- គ្រប់សាសនាទាំងអស់បន្តគាំទ្រក្រសួងធម្មការនិងសាសនា ក្នុងការបង្កើតឱ្យមានព្រឹត្តិការណ៍ វេទិកានិងសកម្មភាពផ្សេងៗពាក់ព័ន្ធអន្តរជំនឿសាសនា ដើម្បីធានាបាននូវសុខសន្តិភាពក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm