លោក Putin និយាយថា រុស្ស៊ី នឹងដណ្តើមយកតំបន់Donbas ដោយប្រើកម្លាំង បើពុំនោះសោត ទ័ពអ៊ុយក្រែន ត្រូវដកថយ

2025/12/05 08:22:23 am        164

លោកប្រធានាធិបតី Vladimir Putin បានព្រមានជាថ្មីទៀតថា កងទ័ពអ៊ុយក្រែនត្រូវតែដកថយពីតំបន់    ដុនបាស (Donbas) ភាគខាងកើតរបស់អ៊ុយក្រែន បើពុំនោះសោត រុស្ស៊ីនឹងដណ្តើមយក ដោយបដិសេធការសម្របសម្រួលណាមួយលើរបៀបបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។       

លោកបានប្រាប់សារព័ត៌មាន India Today ថា ពួកលោករំដោះទឹកដីទាំងនេះដោយកម្លាំង ពុំនោះកងទ័ពអ៊ុយក្រែន នឹងចាកចេញពីទឹកដីទាំងនេះ ។ ទីក្រុងមូស្គូគ្រប់គ្រងប្រហែល ៨៥% នៃតំបន់  ដុនបាស។

ជាដរាប លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានច្រានចោលការប្រគល់ទឹកដី។

ការអត្ថាធិប្បាយរបស់មេដឹកនាំរុស្ស៊ីរូបនេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ក្រុមអ្នកចរចារបស់លោកកំពុងពិភាក្សាអំពីផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដោយលោកជឿថា មេដឹកនាំរុស្ស៊ីចង់បញ្ចប់សង្គ្រាម បន្ទាប់ពីការចរចាកាលពីថ្ងៃអង្គារសប្ដាហ៍នេះនៅទីក្រុងមូស្គូ។  

លោក Steve Witkoff បេសកជនរបស់លោក Trump ដែលទើបតែវិលត្រឡប់មកពីការពិភាក្សាជាមួយលោក Putin នៅទីក្រុងមូស្គូ គ្រោងជួបជាមួយក្រុមអ្នកចរចាអ៊ុយក្រែននៅរដ្ឋ Florida សហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ លោក Trump បាននិយាយថា កិច្ចចរចាកាលពីថ្ងៃអង្គារនៅវិមានក្រឹមឡាំងគឺ ល្អ ដោយបន្ថែមថា វាលឿនពេកក្នុងការនិយាយថា តើមានអ្វីកើតឡើង ព្រោះថានៅមានបញ្ហាជាច្រើនទៀតដែលភាគីទាំងពីរត្រូវបន្តពិភាក្សា៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ជនបរទេស២០នាក់

2026/04/02 07:45:02 am
​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am