ការធ្វើជំរឿននៅតាមសាលារៀននឹងអនុវត្តចាប់ពីថ្ងៃទី១៦ខែធ្នូខាងមុខ ដោយផ្ដើម​ដំបូង​នៅ​ខណ្ឌ​ដូនពេញ

2025/12/05 04:13:43 pm        273

ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានកំណត់យកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់​ការ​ចុះអនុវត្តការងារជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការអនុវត្តដំបូង នឹងធ្វើ​ឡើង​នៅ​គ្រឹះស្ថានសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះវិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជ​រដ្ឋាភិបាល​ បា​នដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាម​រចនា​សម្ព័ន្ធ​នៅគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិត មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ យុទ្ធនាការជំរឿនមន្ត្រីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នឹង​ចាប់​ផ្តើម​នៅ​មូល​ដ្ឋាន​រាជ​ធានីភ្នំពេញ ហើយនឹងត្រូវបន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស។

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធានក្រុមការងារ​ចុះ​ជំរឿន​នៅ​តាម​គ្រឹះស្ថានសិក្សាសាធារណៈនៅភូមិសាស្ត្រ​ខណ្ឌដូនពេញ​នៃ​រដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​ឆ្ពោះទៅ​កា​ន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមភូមិសាស្ត្រខណ្ឌដូនពេញ។ កិច្ចប្រជុំនេះប្រព្រឹត្ត​​ទៅ​នៅ​វិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​នៃ​ក្រុម​ការងារ​ចុះជំ​រឿនមន្ត្រីជាក់ស្តែង តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និង​កីឡារាជធានីភ្នំពេញ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងនាយក នាយិកា​សាលា​។

ឯកឧត្តមប្រធានក្រុមការងារ បាន​​កោត​សរសើរដល់ក្រុមការងារដែលបានយកចិត្តទុកដាក់បំផុត និង​សហការការងារយ៉ាងស្អិតរមួត ព្រមទាំងបានបញ្ចូលទិន្នន័យរួចរាល់ជាស្រេច ក្នុងការ​ចូល​រួម​ការ​ធ្វើ​ជំរឿ​នមន្ត្រីជាក់ស្តែងតាមពេលកំណត់។ ទន្ទឹមនេះ ឯកឧត្តមក៏បានបញ្ជាក់ថា ការធ្វើ​បច្ចុប្បន្ន​ភាព​រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនា​សម្ព័ន្ធ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ ចាប់ផ្តើមក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ នឹងមានការ​អញ្ជើញ​ជា​សហធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីបើកដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅ​តាម​រចនា​សម្ព័​ន្ធ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ នឹងជ្រើសរើសយក​វិទ្យាល័យ​មក​អនុវត្ត​។ ដោយស្ថានភាពភូមិសាស្ត្រសាលានៅក្នុងខណ្ឌ មានទីតាំងជិតៗគ្នា ដូច្នេះ​គណៈ​កម្មការ​ចុះ​ធ្វើជំរឿន បានសម្រេចកំណត់យកទីតាំងរួមមួយសម្រាប់ធ្វើជំរឿន ដើម្បីកុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បង្រៀន​សិស្សផងដែរ។

គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មាន​ការ​ឯកភាព​គ្នា និងប្រើប្រាស់រួមគ្នា៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm