អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ

2025/12/05 04:17:07 pm        222

ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងបែបនេះ ក្នុងឱកាសទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកសារព័ត៌មាន និងតំណាងសមាគម អង្គការ សង្គមស៊ីវិល ប្រមាណ៤០នាក់ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់ថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានបន្ថែមថា ទាំងនេះជាកិច្ចខិតខំដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិមុនៗ បន្តរហូតដល់អាណត្តិទី៧នេះ ហើយស្របពេលដែលក្រសួងបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយភាពប្រឈមថ្មីៗ ដើម្បីធានាសុវត្ថិភាព និងការការពារដល់ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។

ឯកឧត្ដម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។

ជាមួយគ្នានេះ ការដាក់ចុះឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានផ្សេងៗ ត្រូវបានធ្វើឡើងដើម្បីធានាសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភាពចម្រុះ គុណភាព និងបរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិ និងក្នុងក្របខណ្ឌច្បាប់ ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ ឯកឧត្តមបានលើកឧទាហរណ៍មួយចំនួនដើម្បីជម្រាបជូនអ្នកចូលរួម ក្នុងនោះការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងលក្ខខណ្ឌគុណវុឌ្ឍិនិងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវបានធ្វើឡើង​ដើម្បីលើកកម្ពស់គុណតម្លៃ និងគុណភាពនៃវិជ្ជាជីវៈសារព័ត៌មាន ក្នុងក្របខណ្ឌនៃការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់ការផ្សាយព័ត៌មានពិត ត្រឹមត្រូវ ដោយក្រមសីលធម៌សំដៅរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងបែបថ្មីនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានជម្រាបជូនអ្នកចូលរួមផងដែរថា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ក្នុងពេលបំពេញការងារស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥ នេះ អតីតអ្នកសារព័ត៌មានសរុបចំនួន ១៤រូប បានទទួលមរណភាពដោយជរាពាធ គ្រោះថ្នាក់ចរាចរ, ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាពក្នុងករណីគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជំនុំជម្រះក្តីរួចហើយ។

          តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ នៅកម្ពុជាគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ ឯកឧត្តមក៏បានរំលេចជូនអ្នកចូលរួមផងដែរ អំពីលំហសេរីភាពក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា ដែលត្រូវបានវាយតម្លៃដោយផ្ទាល់ពីប្រតិបត្តិករក្នុងវិស័យនេះ តាមរយៈការស្ទង់មតិទូទាំងប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដោយលទ្ធផលបានបង្ហាញថាអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញ មានសុវត្ថិភាព គ្មានការយាយី និងធ្វើការក្នុងបរិយាកាសងាយស្រួលសម្រាប់ចុះយកព័ត៌មាន ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

នៅក្នុងព្រឹត្តិការណ៍នោះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងការអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមចំណែកក្នុងវិស័យសារព័ត៌មាន និងបានថ្លែងលើកទឹកចិត្តដល់សមាគម សង្គមស៊ីវិល និងអំពាវនាវដល់ដៃគូ តួអង្គពាក់ព័ន្ធ ឱ្យចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពសារព័ត៌មានក្នុងដែនក្របខណ្ឌច្បាប់ លិខិតបទដ្ឋានជាធរមាន និងដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមផងដែរឱ្យភាគីទាំងអស់លើកស្ទួយភាពជាដៃគូប្រកបដោយគុណភាព ជំរុញកិច្ចសហការដោយការបើកទូលាយចិត្ត ផ្តោតលើប្រយោជន៍រួមឱ្យបានជាអតិបរិមា ប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវ មានវិជ្ជាជីវៈពិតប្រាកដ ដើម្បីរួមគ្នាអភិរក្សកេរ្តិ៍ដំណែលប្រព័ន្ធផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យកាន់តែប្រសើរឡើងទាន់សម័យកាល ប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm