គ្រូព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម ទោះភ្លាត់ចុងម៉ោង ខណៈគ្រូ Johor បានត្រឹមសោកស្ដាយ

2025/12/05 04:24:53 pm        253

ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់ក្រុមខ្លាំង Johor Darul Ta'zim FC របស់ម៉ាឡេស៊ី បានបន្សល់នូវរឿងសោកស្ដាយសម្រាប់ក្រុមទាំងពីរ ក៏ដូចជាអ្នកគាំទ្រ តែ​យ៉ាងណាគ្រូបង្វឹកក្រុមតំណាងកម្ពុជា លោក Matthew Mcconkey នៅតែមាន​មោទនភាព​ភាព​លើ​កូន​ក្រុម ទោះបីភ្លាត់ស្មើចុងម៉ោង ២-២ ក្នុងជំនួបជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 ពូលB កាលពីរាត្រី​ថ្ងៃ​ព្រហស្បត្តិ​កន្ល​ង​ទៅ​។

ជំនួបដ៏ជក់ចិត្ត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះ វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានបើក​ការ​នាំ​មុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលរកបានដោយកីឡាករ Cristian Dos Santos នៅនាទី៣០ និង ញាណ សុស៊ីដាន នៅនាទី៣៨ ។ បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង ពិសេសព្រះខ័នរាជស្វាយរៀង ដែលនៅតែបន្ដដាក់សម្ពាធ និងឱកាសជាច្រើន តែមិន​អាច​រក​គ្រាប់​បាល់​បន្ថែម រហូតដល់ចុងម៉ោង ក្រុម Johor Darul Ta’zim FC ដែលព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La'Vere Corbin-Ong នៅនាទី៩០+៦។

លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការសោកស្ដាយ ដ្បិតឱកាសទទួលបាន ៣ពិន្ទុ​សម្រាប់​ព្រះខ័នរាជស្វាយរៀង ត្រូវបានរបូតសល់ត្រឹម ១ពិន្ទុវិញ តែលោក Xisco Munoz គ្រូ​បង្វឹក​ក្រុម Johor Darul Ta'zim FC ក៏មិនពេញចិត្តលទ្ធផលស្មើគ្នានេះដែរ។

លោក Matthew Mcconkey បានលើកឡើងថា លោកពិតជាមានមោទនភាពចំពោះកូនក្រុម ពិសេស​ការ​ធ្វើបានល្អរយៈពេល ៨០នាទីដំបូង ទោះបីការចាប់ផ្ដើមរាងភ័យបន្ដិចក្ដី។ ជារួមលោក​ពេញ​ចិត្ត​ការខំប្រឹងរបស់កីឡាករម្នាក់ៗ ហើយថ្ងៃអនាគតក្រុមដែលត្រូវជួបព្រះខ័នរាជស្វាយរៀង នឹង​គិតថា ត្រូវជួបក្រុមខ្លាំងផងដែរ។

ចំណែកលោក Xisco Munoz វិញ បានស្ងើចសរសើរក្រុមព្រះខ័នរាជស្វាយរៀង គឺជា​ក្រុម​មួយ​ដ៏​ល្អ​ទាំង​ព្រម ទាំងគុណភាពកីឡាករ កម្លាំង បច្ចេកទេស និងទម្រង់លេង ។ ក្រោយការ​ប្រកួត​លោកមិន​ពេញចិត្តការលេងរបស់កូនក្រុមនោះទេ ពិសេសនៅវគ្គទី១ ទោះបីលោក​បាន​កែ​ប្រែយុទ្ធ​សាស្ដ្រ​ខ្លះ រហូតអាចស្រោចស្រង់ស្ថានការណ៍បានវាយបកស្មើក្រុមម្ចាស់ផ្ទះយ៉ាងណាក៏ដោយ។ យ៉ាងណាលោកថា ក្រុមខ្លួននៅតែមានភាគរយខ្ពស់ ក្នុងដំណើរទៅវគ្គបន្ដ។

គួរដឹងថា Johor Darul Ta'zim FC ត្រូវបានចាត់ទុកជាក្លិបយក្សមួយក្នុងតំបន់អាស៊ាន ហើយ​ក៏​ជាក្រុ​ម​ខ្លាំង​មួយក្នុងតំបន់អាស៊ីផងដែរ ។ បច្ចុប្បន្នក្រុម​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ីនេះ​កំពុង​លេង​ពាន​ជា​ច្រើន ​ពិសេសពានកម្រិតទី១ ទ្វីបអាស៊ី AFC Champions League Elite 2025/26 ។ តាមរយៈការនាំមុខ រហូតស្ទើរទទួលបានជ័យជម្នះនេះដែរ បានធ្វើ​ឲ្យ​អ្ន​ក​គាំទ្រ​ហាក់​មាន​សេចក្ដី​រីក​រាយ​ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលបានបង្ហាញ​នូវ​កម្រិត​លេង​ខ្ពស់​ទល់​ក្រុម​ខ្លាំង​ប្រជុំ​ដោយ​កីឡាករ​ល្អៗបែបនេះ។

ក្រោយបញ្ចប់ការ​ប្រកួតនេះដែរ ក្លិប Johor Darul Ta'zim FCនៅតែបន្ដឈរកំពូលតារាង ដោយ​រក​បាន​ ៧ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ២ និងស្មើ ១ គ្រាដែលព្រះខ័នរាជស្វាយរៀង បាន​ធ្លាក់​ទៅ​ឈរ​លេខ៣ រកបាន ៤ពិន្ទុ ។ ចំណែកក្រុម Nam Dinh របស់វៀតណាម បានឡើងមក​ឈរ​លេខ​២ រកបាន ៦ពិន្ទុ ក្រោយរកបានជ័យជម្នះលើកទី២ លើក្រុមម្ចាស់ផ្ទះ Shan United ៣-០ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm