កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន

2025/12/05 04:37:21 pm        295

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយ​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​អន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវ​ជ្រាវ​មក​​ពី១១​ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យ​មក​លើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់ ។

ក្នុងកម្មវិធីបើកសន្និសីទ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឃៀង សុធី សាកលវិទ្យា​ធិការ នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា សន្និសីទសន្និសីទអន្តរជាតិ ASIP ផ្តោតសំខាន់លើអភិបាលកិច្ចនៃបច្ចេកវិទ្យាវៃឆ្លាត ក្រោមវេទិការ​ពិភាក្សា​ពី​គោល​នយោបាយ​នវានុវត្តន៍​ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ហើយប្រធានបទក្នុងឆ្នាំនេះ គឺស្វែងរកដំណោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកលក្នុងការប្រើប្រាស់ និងគ្រប់គ្រងបញ្ញាសិប្បនិមិត្ត (AI) រ៉ូបូត ស្វ័យប្រវត្តិកម្ម និង​ប្រព័ន្ធ​ឌីជីថលប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាដល់ដំណើរការនវានុវត្តន៍ ភ្ជាប់ទៅ​នឹង​ក្រម​សីលធម៌ ពិចារណាដល់បញ្ហាសង្គម និងការដាក់នូវការអនុវត្តគោលការណ៍ជាដើម ។

លោក​សាស្ត្រាចារ្យ បានបង្ហាញក្តីសង្ឃឹមថា ការពិភាក្សាពីសំណាក់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត​នេះ​នឹងទទួលបាននូវលទ្ធផលល្អ រួមមានការពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការ​ស្រាវ​ជ្រាវ​ តាក់តែងគោលនយោបាយដែលផ្តោតលើអភិបាលកិច្ច បញ្ញាសិប្បនិម្មិត​(AI)​ប្រកប​ដោយ​ក្រម​សីលធម៌ ពង្រីកការស្រាវជ្រាវ និង​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​អ្នក​ដឹក​នាំ​នវានុវត្តន៍​ក្នុង​តំបន់។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានសង្កត់ធ្ងន់លើការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និង​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ខណៈបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត រ៉ូបូត Quantum Computing និង​បច្ចេក​វិទ្យា​ខាង​ជីវសាស្រ្ត កំពុងមានសន្ទុះរីកចម្រើនខ្លាំង ។

ឯកឧត្តមបន្តថា “វាមិនមែនជារឿងដែលថា តើបច្ចេកវិទ្យាទាំងនេះ នឹងកំណត់អនាគតរបស់យើង ឬ​អត់​នោះទេ ។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ទាំង​នេះ​យ៉ាង​ណា ​ប្រកបដោយភាពឆ្លាតវៃ និងមានទំនួលខុសត្រូវ ដើម្បីបម្រើគោល​ដៅ​បង្កើន​វឌ្ឍនភាព​សម្រាប់​មនុស្សជាតិ” ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបាន​សង្កត់​ធ្ងន់​លើសារៈសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM ហើយ​ត្រូវ​តម្រង់ទិសការវិនិយោគ របស់កាន់តែស៊ីជម្រៅ លើការអភិវឌ្ឍមូលធនមនុស្ស ខណៈ សាកល​វិទ្យាល័យ​មិន​អាចធ្វើការងារនេះតែឯងបានទេ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល វិស័យសិក្សា​ស្រាវ​ជ្រាវ ឧស្សាហកម្ម និងដៃគូក្នុងតំបន់ពិតជាចាំបាច់។

លោក​បណ្ឌិតKO Young Joo ជាប្រធានសង្គមអាស៊ីសម្រាប់នវានុវត្តន៍ និងគោលនយោបាយ បាន​ឲ្យ​ដឹងថា សន្និសីទ ASIP ដែលកំពុងប្រារព្ធនៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ ពិតជាមានអត្ថន័យ និង​អនុញ្ញាតឲ្យពួកយើងទទួលបាននូវបទពិសោធន៍ នៃកំណើនបច្ចេកវិទ្យានវានុវត្តន៍ និង​វិវត្តន៍​គោល​នយោបាយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ព្រមទាំងលើកតម្កើន និងជំរុញឲ្យមានការផ្លាស់ប្តូរ នៃ​គោលនយោបាយផ្សេងៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំប្រកបដោយគុណភាព និង​ធន​ធាន​មនុស្ស។

លោកបានគូសបញ្ជាក់ថា នេះមិនត្រឹមតែជាសន្និសីទអប់រំប៉ុណ្ណោះទេ តែជាជួបជុំរវាង​អ្នក​ស្រាវ​ជ្រាវ​ សហគ្រិន អ្នកបង្កើតគោលនយោបាយ និងនិស្សិតក្នុងការផ្លាស់ប្តូរគំនិត ដើម្បីទប់​ស្កាត់​បញ្ហា​ប្រឈម​មុខនានាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលកំពុងដាក់​ប្រើប្រាស់​ជា​ទូទៅ​ដូច​ជា​AI រ៉ូបូត និងវិស័យផ្សេងទៀត។ បេសកម្មនេះមានភាពច្បាស់លាស់ គឺព្យាយាម​អភិវឌ្ឍន៍​បច្ចេក​វិទ្យា ​និងវិទ្យាសាស្ត្រទំាងនេះប្រកបដោយចីរភាព ផ្តល់ការអភិវឌ្ឍមួយដ៏រីកចម្រើន និងភា​ព​ល្អ​ប្រសើរ​សម្រាប់អនាគតមនុស្សជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm