មេបញ្ជាការជាន់ខ្ពស់៖ ណាតូត្រូវតែត្រៀមខ្លួនឱ្យស្រេចដើម្បីឆ្លើយតបនឹងការគំរាមកំហែងកូនកាត់

2025/12/05 09:43:16 am        60

មេបញ្ជាការយោធាជាន់ខ្ពស់របស់អង្គការណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) ថា សម្ព័ន្ធយោធាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីឆ្លើយតបនឹងកំណើនឥតឈប់ឈរនៃការគំរាមកំហែងកូនកាត់ ឬចម្រុះ ដើម្បីការពារទឹកដីនៃរដ្ឋជាសមាជិករបស់ខ្លួន។

គួរឱ្យដឹងថា ការគំរាមកំហែងកូនកាត់ឬចម្រុះនេះ សំដៅលើទាំងយុទ្ធសាស្ត្រយោធា និងមិនមែនយោធា ដែលរៀបចំឡើងដើម្បីបំផ្លាញសន្តិសុខរបស់សត្រូវ ហើយជាទូទៅ ក៏រួមមានការវាយប្រហារតាមអ៊ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការប្រើប្រាស់យានដ្រូន ឬក្រុមប្រដាប់អាវុធមិនទៀងទាត់ផ្សេងទៀត។

ថ្លែងនៅទីស្នាក់ការកណ្តាលយោធាណាតូនៅបែលហ្ស៊ិក លោក Alexus Grynkewich ឧត្តមសេនីយកងទ័ពអាកាសអាមេរិក ដែលបម្រើការជាមេបញ្ជាការជាន់ខ្ពស់នៃសម្ព័ន្ធយោធាណាតូ បានលើកឡើងថា៖ "ការគំរាមកំហែងកូនកាត់គឺជាបញ្ហាដ៏ពិតប្រាកដ ហើយបញ្ហានេះរំពឹងថានឹងកើតឡើងកាន់តែច្រើន"។

ទាក់ទងនឹងឧប្បត្តិហេតុកូនកាត់ថ្មីៗនៅអឺរ៉ុប លោក Grynkewich បាននិយាយថា ហេតុការណ៍ខ្លះកើតដោយមិនបានប្រុងប្រយ័ត្ន និងខ្លះទៀតកើតដោយចេតនា ហើយសម្ព័ន្ធយោធាដឹងថា រុស្ស៊ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុមួយចំនួន។ លោកបន្តថា៖ ណាតូត្រូវតែបុរេសកម្មក្នុងការត្រៀមខ្លួនជាស្រេចទប់ទល់រឿងបែបនេះ។

រុស្ស៊ីតែងតែបដិសេធការចោទប្រកាន់ដែលថាខ្លួននៅពីក្រោយឧប្បត្តិហេតុដ្រូន ឬការវាយប្រហារតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសលោកខាងលិច។ ទីក្រុងមូស្គូក៏បានបដិសេធផងដែរថា ខ្លួនពុំមានផែនការវាយប្រហារលើអង្គការណាតូនោះទេ៕

អត្ថបទដែលទាក់ទង

អាមេរិកវាយប្រហារទូកមួយទៀតនៅសមុទ្រប៉ាស៊ីហ្វិកខាងកើតសម្លាប់មនុស្ស៤នាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការវាយលុកប្រឆាំងគ្រឿងញៀន
2025/12/05 11:14:15 am        1
បន្ទាប់ពីការពិនិត្យឡើងវិញ មន្ទីរបញ្ចកោណបញ្ជាក់ពីការលក់នាវាមុជទឹកទៅឱ្យប្រទេសអូស្ត្រាលី
2025/12/05 10:24:32 am        1
មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌១០០លានដុល្លារ
2025/12/05 09:47:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកវាយប្រហារទូកមួយទៀតនៅសមុទ្រប៉ាស៊ីហ្វិកខាងកើតសម្លាប់មនុស្ស៤នាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការវាយលុកប្រឆាំងគ្រឿងញៀន

2025/12/05 11:14:15 am
​និយ័តករគណនេយ្យផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញ និងការទទួលស្គាល់​គ្រឹះស្ថានសិក្សា
2025/12/05 10:54:19 am
​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនបី
2025/12/05 10:48:49 am
​មន្រ្តីបរិស្ថាន និងសមត្ថកិច្ចខេត្តក្រចេះ​ចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ​នៅ​តំបន់​ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
2025/12/05 10:41:37 am
​បន្ទាប់ពីការពិនិត្យឡើងវិញ មន្ទីរបញ្ចកោណបញ្ជាក់ពីការលក់នាវាមុជទឹកទៅឱ្យប្រទេសអូស្ត្រាលី
2025/12/05 10:24:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am