បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ប៊ែ​រ​ឡាំង និង​គៀវ​ជុំវិញ​សកម្មភាព​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/23 07:51:46 pm        956

​អឺរ៉ុប៖ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រឆាំងនឹង​ការ​ឈ្លា​នពាន​ដែល​កំពុង​បន្ត​របស់​វិមាន​ក្រឹម​ឡាំង​ នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ សកម្មជន​នយោបាយ និង​សមាជិក​សហគមន៍​អ៊ុយ​ក្រែ​ន ហ្ស​ក​ហ្ស៊ី និង​បេឡា​រុស្ស​ត្រូវ​បាន​គេឃើញ​កាន់​ទង់​ជាតិ​រៀង​ៗ​ខ្លួន​ក្នុង​បាតុកម្ម​។

ក្រុម​បាតុករ​បាន​ចោទប្រកាន់​លោក ពូ​ទីន ថា​ មានបំណង​បញ្ចប់​លទ្ធិ​ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​តវ៉ា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំងនឹង​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​។ ​នៅ​ប្រទេស​អាល្លឺម៉ង់ មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុងប៊ែ​រ​ឡាំង ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ​លោក Alexei Ustenko ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​រស់នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំងនិយាយថា​ អឺរ៉ុប និងអាមេរិក​មិនបាន​ឆ្លើយតប​ខ្លាំង​គ្រប់គ្រាន់​នៅឡើយ​ ចំពោះ​សកម្មភាព​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន។ អ្នក​តវ៉ា​និយាយថា ​ទណ្ឌកម្ម​គឺជា​ឧបករណ៍​សំខាន់​របស់​ប្រទេស​លោកខាងលិច​សម្រាប់​រុញច្រាន​ទៅវិញ ខណៈ​លោក ពូ​ទីន​ បាន​អនុញ្ញាតឱ្យ​ទាហាន​ឆ្លងកាត់​ព្រំដែន​អ៊ុយ​ក្រែ​ន ចូលទៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី និង​បានទទួល​ស្គាល់​ឯករាជ្យភាពរបស់​តំបន់​ក្រុម​ឧទ្ទាម។​

​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រុមអ្នកតវ៉ា​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​គៀវ បន្ទាប់ពី​ការបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​ពង្រាយ​កងទ័ព​ទៅកាន់​តំបន់ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​ប្រទេស​លោកខាងលិចបាន​ព្រមាន​ជា​យូរ​មកហើយថា ​ទីក្រុង​មូ​ស្គូ​នឹង​ស្វែងរក​ការបិទបាំង​ក្នុងការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គ្រាន់តែ​ជា​លេសបង្ហាញ​ឲ្យឃើញ​នៅពេលដែល​លោក ពូ​ទីន ​ទទួលស្គាល់​ឯករាជ្យភាព​តំបន់​ផ្តាច់ខ្លួន​ចំនួន ២ ​នៅភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​ជា​កន្លែងដែល​កងទ័ពរដ្ឋាភិបាល​បាន​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​គាំទ្រ​ដោយរុស្ស៊ី​ នៅក្នុង​ជម្លោះ​ដែល​បានសម្លាប់​មនុស្ស​ជាង ១៤,០០០​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm