ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ បើកឱកាសឱ្យអ្នកលក់ និង​អ្នក​ទិញ​ជួប​គ្នា​ដោយ​ផ្ទាល់

2025/12/05 06:49:08 pm        236

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាលើកទី១៥ហើយ ដែល​សមាគម​អ្នក​សាង​សង់​កម្ពុជា​បាន​រៀបចំ​ «ពិព័រណ៍ឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ» ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនជាតិ និង​អន្តរជាតិ បង្ហាញពីឧបករណ៍ និងសម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និង​អ្នក​ទិញ ​ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់។

សន្និបាត​បូកសរុបការងារប្រចាំឆ្នាំរបស់សមាគមលើកទី១៥ និងពិធីសម្ពោធ​ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិឆ្នាំ២០២៥នេះ បានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អ្នក​ឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ឯកឧត្តម ឃ្លាំង ហូត អភិបាល​រង​រាជ​ធានី​ភ្នំពេញ វិស័យឯកជន និងដៃគូពាក់ព័ន្ធជាច្រើនផ្សេងទៀត។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងនៅក្នុងឱកាសបើកពិព័រណ៍នេះថា ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​នេះមានសារៈសំខាន់ណាស់សម្រាប់ជាការឆ្លើយតបទៅនឹងការរីកចម្រើន ការអភិវឌ្ឍ​វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា ជាមួយនឹងការ​អភិវឌ្ឍ​នេះ ​តម្រូវការសម្ភារៈ បរិក្ខារ គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រឹម​ត្រូវ​តាម​ស្តង់​ដារ​សំណង់​ពិតជាចាំបាច់ ប៉ុន្តែដោយកម្ពុជាបច្ចុប្បន្ន នៅពុំទាន់មាន​រោង​ចក្រ​គ្រឿង​សំណង់​សម្បូរ​បែប​សម្រាប់​ផ្គត់ផ្គង់ឱ្យបានគ្រន់គ្រាន់នៅឡើយ ទើបសមាគមអ្ន​ក​សាង​សង់​កម្ពុជា​​រៀប​ចំ​ការ​ព្រឹត្តិការណ៍​នេះឡើង ដើម្បីផ្តល់ឱកាសដល់​ក្រុមហ៊ុន​សំណង់​ទាំង​អស់​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់។

នៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋលេខា​ធិការ​ ឡៅ ទិព្វសីហា បានសម្តែង​ការ​កោត​សសើរ​ដល់​សមាគម​អ្នក​សាង​សង់​កម្ពុជា​ដែល​បាន​អនុវត្ត​បេសកម្មការងាររបស់ខ្លួន និងធ្វើជាដៃគូ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សំណង់​កាន់​តែ​រីក​ចម្រើនជាលំដាប់នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដោយសារសន្តិភាព និង​មាន​ភាពជឿជាក់លើការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើ​ឱ្យ​មាន​ស្ថេរភាព​និយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺរំពឹងទៀតថា វិនិយោគិនទាំងអស់ នឹងបន្ត​ការ​វិនិយោគ​ និង​ការអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យ ដូចជា អគារពាណិជ្ជកម្ម ផ្សារ​ទំនើប សណ្ឋាគារ ខុនដូ និងរោងចក្រ -ល- បន្ថែមទៀតបានយ៉ាងច្រើនជាពុំខាន។

សូម​ជម្រាបថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៥ មានរយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មាន​ការ​ចូល​រួមពីក្រុមហ៊ុនចំនួន៩៦ ស្មើនឹង ២៣៣ស្តង់ ដោយមានសម្ភារ បរិក្ខារ ព្រមទាំង​គ្រឿង​ចក្រ​សំណង់​ប្រមាណ ៥០០ប្រភេទ រួមទាំង ៣២ប្រភេទនៃសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ មកដាក់​តាំង​បង្ហាញ ដោយសម្ភារ និងបរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ទាំងនេះ ជាផលិតផល​ដែល​បាន​ផលិត​នៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជា ចិន តៃវ៉ាន់ វៀតណាម កូរ៉េ ជប៉ុន ម៉ាឡេស៊ី បារំាង សិង្ហបុរី រុស្ស៉ី អាល្លឺម៉ង់ ស៊ុយអ៊ែត និងអារ៉ាប់រួម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm