ប្រទេសមួយចំនួនដកខ្លួនពីការប្រកួតចម្រៀង Eurovision ឆ្នាំ២០២៦ ដោយសារវត្តមានអ៊ីស្រាអែល

2025/12/05 07:24:26 pm        83

ទូរទស្សន៍រដ្ឋនៅប្រទេសអៀរឡង់ ហូឡង់ អេស្ប៉ាញ និងស្លូវេនី កាលពីថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) បានប្រកាសពីការដកខ្លួនចេញពីកម្មវិធីប្រលងចម្រៀង Eurovision លំដាប់ថ្នាក់ពិភពលោក នៅឆ្នាំក្រោយនេះ បន្ទាប់ពីអ្នករៀបចំ បានសម្រេចចិត្តអនុញ្ញាតឱ្យអ៊ីស្រាអែល ចូលរួមប្រកួតប្រជែង នៅក្នុងជំហានមួយដែលបង្ហាញថា ជម្លោះនយោបាយដ៏ជូរចត់កំពុងតែលាតត្រដាងលើឆាកតន្ត្រីដ៏រីករាយ។

ការដើរចេញនេះបានធ្វើឡើងបន្ទាប់ពីសន្និបាតទូទៅនៃសហជីពផ្សព្វផ្សាយអឺរ៉ុប EBU — ជាក្រុមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមកពី ៥៦ប្រទេស ដែលរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ — បានជួបពិភាក្សាគ្នាអំពីក្ដីបារម្ភលើវត្តមានរបស់អ៊ីស្រាអែល ដែលប្រទេសមួយចំនួនប្រឆាំងយ៉ាងដាច់ខាត ដោយសារការប្រព្រឹត្តរបស់ខ្លួនក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

ក្នុងកិច្ចប្រជុំនោះ សមាជិកក្រុម EBU បានបោះឆ្នោតអនុម័តច្បាប់ប្រកួតដ៏តឹងរ៉ឹង ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ថា អ៊ីស្រាអែលបន្លំការបោះឆ្នោតដើម្បីគាំទ្របេក្ខជនរបស់ពួកគេ ប៉ុន្តែក៏មិនបានចាត់វិធានការណាមួយដើម្បីដកអ្នកចូលរួមណាម្នាក់ចេញពីការប្រកួតដែរ។

សហជីពផ្សព្វផ្សាយនេះនិយាយថា ខ្លួនដឹងរួចហើយថា អ្នកផ្សាយចំនួន៤ ពោលគឺ RTVE នៅអេស្ប៉ាញ AVROTROS នៅហូឡង់ RTÉ នៅអៀរឡង់ និង RTVSLO របស់ស្លូវេនី បានប្រកាសជាសាធារណៈថា ពួកគេនឹងមិនចូលរួមនោះទេ។

កម្មវិធីប្រកួតប្រជែងតន្ត្រីប៉ុប Eurovision ដែលទាក់ទាញអ្នកទស្សនាជាង ១០០លាននាក់រៀងរាល់ឆ្នាំមួយនេះ រងសម្ពាធដោយសារសង្រ្គាមហ្កាហ្សា ក្នុងពេលពីរឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យមានការតវ៉ាជាញឹកញាប់ខាងក្រៅវេទិកាប្រកួត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm