ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ស្នើឱ្យ​អង្គវេទិការដ្ឋាភិបាល​ឌីជីថលផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​គន្លឹះ​ចំនួន ៥ចំណុច

2025/12/05 07:47:58 pm        209

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី បាន​ស្នើ​ឱ្យ​​អង្គរដ្ឋាភិបាល​ឌីជីថលផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​គន្លឹះ​ចំនួន ៥ចំណុចដើម្បី​ ឆ្លើយ​តប​នឹងបញ្ហាផ្សេងៗ និង​ការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត (AI)។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ ខណៈអញ្ជើញ​ជាអធិបតី​តំណាង​ដ៏​ខ្ពង់​ខ្ព​ស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី​បើក​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការ​ពន្លឿន​​អនាគត​ឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​មាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​​និ​​ងទូរគមនាគមន៍, ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការ សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ (ITU) Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរ​គមនាគមន៍​អាស៊ី​-ប៉ាស៊ីហ្វិក (APT) លោកស្រី Tiziana Bonapace នាយកផ្នែក​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់​អង្គ​ការ​សហ​ប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តំណាង​អង្គ​ទូត​ និងដៃគូអន្តរជាតិនានាជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ស្នើឱ្យ​អង្គវេទិកា​​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ជា​គន្លឹះមួយចំនួន ដូចខាងក្រោម៖

ទី១. ការកំណត់វិធានការគោលនយោបាយជាក់លា​ក់​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេក​វិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីទាញ​យក​ប្រយោជន៍ជា​អតិបរិមា​ក្នុង​ការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រង​ឱ្យ​បាន​នូវ​ហានិភ័យ​ដែល​មានជាអាទិ៍៖ ផលប៉ះពាល់លើការងារ ការអប់រំ ឯកជនភាពទិន្នន័យ និងសន្តិសុខ​សាយប័រ​។

ទី២. ការធ្វើសុខដុមនីយកម្មគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បី​សម្រួល​ដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹង និង​បទពិសោធ។

ទី៣. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញ ឬ​បង្កើន​សមត្ថ​ភាព​ចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងធុរជន ។

ទី៤. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ ឧក្រិដ្ឋកម្មសាយប័រ ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើតព័ត៌មានក្លែងក្លាយ ។

ទី៥. ការសហការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យា និងអភិវឌ្ឍកម្មវិធីសុសវែរ (Digital Solutions) ដែល​ជា​តម្រូវការរួមគ្នា ដើម្បីសន្សំសំចៃធនធាន ធានាអន្តរប្រតិបត្តិការ និងជា​ពិសេស​សម្រួល​ដល់​ការ​ផ្សារភ្ជាប់ប្រទេសក្នុងតំបន់តាមរយៈលំហឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទ «ការ​ពន្លឿន​អនាគត​ឌីជីថល​៖ អភិបាល​កិច្ច កំណើន និងភាពជាដៃគូសកល» ពិតជាសមស្រប​ទៅ​នឹង​បរិការណ៍​ដែល​ប្រទេស​ជុំវិញ​សកល​លោកបាន និងកំពុងចាត់ទុកបច្ចេក​វិទ្យា​ឌីជីថល​ជា​ឧបករណ៍​ និង​ជា​កាតា​លីករ​សម្រាប់​ពង្រីក​មូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹង​ភាព​ធន់​នៅ​ក្នុង​សង្គម​សេដ្ឋកិច្ច ក្នុងខណៈដែលសកលលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស​បញ្ហា​ភូមិ​សាស្ត្រនយោបាយ អស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា វេទិកា​នេះ​នឹង​​ដំណើរ​ការទៅដោយរលូន និង បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​ឱ្យ​បាន​ផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា។ ជាពិសេស យក​ឱកាស​នេះ​បង្កើតបណ្តាញទំនាក់ទំនង និងកសាងភាព​ជា​ដៃ​គូ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ទូលំ​ទូលាយ​បន្ថែម​ទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន។

សូមជម្រាបជូនថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​អ្នក​រៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏​ដូច​ជា​បង្ហាញ​អំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា។ វេទិកានេះ​ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេ​ជ្រ អគារ G-L ម៉ោង ៨ព្រឹក ដល់ ៦ល្ងាច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm