សមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម

2025/12/05 08:22:20 pm        251

ដើម្បីជួយសិស្សានុសិស្សលើផ្នែកគីមីវិទ្យា នៅឆ្នាំ២០២៦ សមាគមគីមីកម្ពុជា នឹងបង្កើតក្លឹបគីមី នៅ​តាម​វិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្ស ពិសេសនឹងជួយ​បង្រៀន​សិស្ស​ខ្សោយ​លើ​ផ្នែក​គីមី​វិទ្យា ដើម្បីឱ្យពួកគេបានសិក្សាតាមឱ្យទាន់ ហើយក៏​ដើម្បី​ជួយ​លើក​កម្ពស់​លើ​មុខ​វិជ្ជា​គីមី​ផង​ដែរ​។

បញ្ជាក់ប្រាប់ BTV ក្រោយពិធីបើកសន្និសីទអន្តរជាតិសមាគមគីមីកម្ពុជា លោកជំទាវ សៀង ហ៊ុយ ប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានប្រាប់ថា សន្និសីទអន្តរជាតិលើកនេះ មាន​ការ​ចូល​រួម​ពី​សមាគមគីមីកម្ពុជា និងសមាគមគីមីជប៉ុន ដើម្បីរួមគ្នា​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​ ក្រោយពីបានសិក្សាស្រាវជ្រាវកន្លងមក។ លោកជំទាវបានបន្តថា សមាគមគីមីកម្ពុជា បាន​បណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ ផ្នែកគីមីវិទ្យា បានចំនួន២៣រាជធានី.ខេត្តហើយ ដើម្បី​ឱ្យ​លោក​គ្រូអ្ន​កគ្រូ កាន់តែយល់ដឹងគីមីវិទ្យា ពិសេសផ្នែកពិសោធន៍គីមីវិទ្យាផ្ទាល់តែម្តង ហើយការ​បណ្តុះ​បណ្តាល​ទំាងនោះ គឺចង់ឱ្យលោកគ្រូអ្នកគ្រូ យកទៅបង្រៀនសិស្ស​ឱ្យ​កាន់​តែ​យល់​ដឹង​បន្ថែម​មុខ​លើ​មុខវិជ្ជាគីមី ហើយសមាគមគីមីវិទ្យា នឹងសហការជាមួយក្រសួងអប់រំ ដោយ​នៅ​ឆ្នាំ​២០២៦ នឹងបង្កើតឱ្យមានក្លឹបគីមីវិទ្យានៅតាមវិទ្យាល័យនានាដើម្បីជួយបង្រៀនសិស្សបន្ថែម ពិ​សេស​គឺ​សិស្សដែលខ្សោយគីមីវិទ្យា។

ចំណែកឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា សន្និសីទ​អន្តរជាតិ​នៃ​សមាគមគីមីកម្ពុជា នៅពេលនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់​ឱកាស​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវផ្នែកគីមីវិទ្យាទំាងអស់ បានមកជួបជុំគ្នា និងបានបង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ ​ដើម្បីគំណត់រូបមន្តសម្រាប់ចងក្រងជាឯកសារដើម្បីទុកឱ្យសិស្សនិស្សិត បានសិក្សាបន្ត ដូច​នេះ​ឯកឧត្តមសង្ឃឹមថា តាមរយៈសន្និសីទអន្តរជាតិនៃសមាគមគីមីកម្ពុជានៅពេលនេះ នឹង​ទទួល​បាន​លទ្ធផល​ជាវិជ្ជមាន សម្រាប់កម្ពុជា-ជប៉ុន ដែលបានរួមគ្នាធ្វើសន្និសីទ​រួមគ្នានៅ​ពេល​នេះ​តែ​ម្តង​។

សូមបញ្ជាក់ថា សមាគមគីមីកម្ពុជា បានបង្កើតឡើងមានរយៈពេលជាង១០ឆ្នាំមកហើយ ដែល​បាន​បង្កើតចេញពី សាស្ត្រាចារ្យផ្នែកគីមីវិទ្យា ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ និងរក​អ្វី​ថ្មី​ៗ​ពាក់​ព័ន្ធ​នឹងគីមីវិទ្យា ដើម្បីចងក្រងឱ្យសិស្សនិស្សិតបានសិក្សារៀនសូត្រ រួមនឹងផល​វិបាក​នៅ​ការ​ប្រើប្រាស់​គីមី និងគុណសម្បត្តិនៃការប្រើប្រាស់គីមីផងដែរ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm