បាល់ទាត់៖ សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA ត្រូវបានគេដឹងមានគំរោងផ្លាស់ទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UEFA Champions League រដូវកាលនេះចេញពីទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ដោយសារបញ្ហានៃវិបត្តិនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាកងទ័ពចូលតំបន់ ២ ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីទទួលស្គាល់ពួកគេថាជារដ្ឋឯករាជ្យ ខណៈមានការព្រួយបារម្ភថានឹងមានការវាយលុកឆាប់ៗនេះ។ យោងតាមហេតុផលនេះ UEFA បានបញ្ជាក់ថា ការសំរេចចិត្តណាមួយនឹងធ្វើឡើងជាចាំបាច់តាមកាលៈទេសៈ។ រំលឹកថា UEFA ពីរឆ្នាំចុងក្រោយបានផ្លាស់ទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ដោយសារហេតុផលនៃមេរោគកូវីដ-១៩ ដោយការផ្លាស់ប្តូរនោះតែងតែលើកមកកាន់ទឹកដីព័រទុយហ្កាល់៕
អត្ថបទ៖នាង សុភាវុធ