ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានមកដល់រដ្ឋធានី Washington D.C ហើយដោយធ្វើដំណើរទៅកាន់ទីតាំងល្បីៗមួយចំនួននៃរដ្ឋធានីរបស់សហរដ្ឋអាមេរិក នៅមុនការចាប់ឆ្នោតបែងចែកពូលផ្លូវការនៅព្រឹកស្អែក។
ពានរង្វាន់កំពូលរបស់បាល់ទាត់ ត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌល John F. Kennedy អមជាមួយនឹងការសម្តែងសិល្បៈ ដែលជាកន្លែងដែលអតីតខ្សែការពារអង់គ្លេស Rio Ferdinand និងតំណាងរបស់ FIFA ស្វាគមន៍ប្រព័ន្ធផ្សព្វផ្សាយ។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានចែករំលែកនូវមោទនភាព និងក្តីរំភើបរបស់ខ្លួន ហើយក៏ត្រៀមរៀបចំការចាប់ឆ្នោតជាប្រវត្តិសាស្ត្រដែលមានក្រុមចំនួន ៤៨។
អ្នកជំនួយការអំឡុងការចាប់ឆ្នោតនឹងឃើញមានតារាកីឡាល្បីៗរបស់អាមមេរិកដូចជា - Tom Brady, Wayne Gretzky, Aaron Judge និង Shaquille O'Neal - នឹងចូលរួមដំណើរការនីតិវិធីចាប់ឆ្នោតកីឡាពិភពលោកដ៏អស្ចារ្យ៕អត្ថបទ៖នាង សុភាវុធ



