លោក Gennady Gatilov តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ បាននិយាយថា ប្រទេសលោកខាងលិចងាកទៅរកវិធានការបង្ខិតបង្ខំឯកតោភាគី ដើម្បីដាក់ទណ្ឌកម្មលើប្រទេសដទៃទៀត ដែលហ៊ានអនុវត្តគោលនយោបាយការបរទេស និងក្នុងស្រុកឯក រាជ្យ។

យោងតាមលោក Gatilov បានឲ្យដឹងថា ដើម្បីសម្រេចគោលបំណងរបស់ខ្លួន ប្រទេសលោកខាងលិចមួយចំនួន «ប្រើប្រាស់យ៉ាងទូលំទូលាយនូវការអនុវត្តដោយមិនស្មោះត្រង់និងបង្កគ្រោះថ្នាក់នៃការណែនាំវិធានការបង្ខិតបង្ខំឯកតោភាគី (UCM) ប្រឆាំងនឹងរដ្ឋអធិបតេយ្យដែលមានឆន្ទៈនយោបាយ និងភាពក្លាហានក្នុងការបន្តគោលនយោបាយការបរទេស និងក្នុងស្រុកឯករាជ្យរបស់ពួកគេ»។
លោក Gatilov បានបន្តថា៖«បទពិសោធរបស់យើងបង្ហាញថា ប្រទេសលោកខាងលិចប្រើប្រាស់វិធានការបង្ខិតបង្ខំឯកតោភាគី (UCM)យ៉ាងសំខាន់ ជាយន្តការសម្រាប់ការដាក់ទណ្ឌកម្មរួមលើពលរដ្ឋនៃបណ្តារដ្ឋដែលបានលើកឡើង»។
អ្នកការទូតរុស្ស៊ីរូបនេះ បានចង្អុលបង្ហាញថា ការប្រើប្រាស់វិធានការបង្ខិតបង្ខំទាំងនេះ គឺជា«វិធីសាស្រ្តអាក្រក់ដែលអាចនាំឲ្យមានការខាតបង់សេដ្ឋកិច្ច នយោបាយ និងកេរ្តិ៍ឈ្មោះយ៉ាងសំខាន់សម្រាប់អ្នកដែលណែនាំពួវានោះ»។

លោក Gatilov ក៏បានសង្កត់ធ្ងន់ផងដែរថា ផ្លូវដែលមានផលិតភាពបំផុតឆ្ពោះទៅរកដំណោះស្រាយចំពោះបញ្ហាជាច្រើននាពេលបច្ចុប្បន្នទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ គឺ «ការសន្ទនានយោបាយ និងការទូតដែលគោរពគ្នាទៅវិញទៅមក ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ»៕