ក្រសួងទេសចរណ៍ និងស្ថានទូតបារាំងប្រចាំកម្ពុជា សហការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ

2025/12/05 10:27:29 pm        197

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និង​សហការី​អំពី​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នៅស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​។

ក្នុងឱកាសជំនួបដ៏សំខាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូស​បញ្ជាក់​ជូន​អំពី​ការ​ចូលរួម​ដ៏​សំខាន់​របស់​ប្រទេស​បារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈ​គម្រោង​សហ​ប្រតិបត្តិការ​ជា​ច្រើនកន្លងមក និងការសន្យាបន្តជួយបន្ថែមតទៅទៀតក្នុងវិស័យទេសចរណ៍ និង​បដិសណ្ឋារកិច្ច។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ យ៉ាង​ជ្រាល​ជ្រៅ​ដល់ប្រទេសបារាំង រដ្ឋាភិបាលបារាំង ប្រជាជនបារាំង និងស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដែល​តែង​តែជួយឧបត្តម្ភ និងគាំទ្ររដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ក្នុងការស្តារ និង​អភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែង​អំណរគុណ​ដល់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដែល​បាន​ជួយ​ផ្សព្វ​ផ្សាយ​សក្តា​នុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ពិសេសគឺសភាពការណ៍ពិតពីនយោបាយ សុខ​សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្បាប់សាធារណៈល្អប្រសើរដល់វិនិយោគិន និងប្រជាជន​បារាំង​ដែល​ចង់ស្វែងយល់ពីកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវទេសចរបារាំងមកទស្សនាកម្ពុជាមានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ និង​ជា​ទីផ្សារ​ធំ​ទាំង​១០​របស់កម្ពុជា។

ក្នុងជំនួបប្រកបដោយលទ្ធផលផ្លែផ្កានេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរ​មតិ​យោប​ល់​ស៊ី​ជម្រៅ និងប្រកបដោយការស្ថាបនាលើកិច្ចសហការរួមគ្នា ជាលក្ខណៈបុរេសកម្ម ដើម្បី​រៀបចំ​ភូមិ​ហ្រ្វង់​កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយ​ខ្លឹម​សារ​ស៊ី​ជម្រៅ ​និងបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រម​ទាំង​អ្នកចូលរួមក្នុងការកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ ខាងមុខ ឱ្យ​បាន​ទូលំ​ទូលា​យ​ដល់ពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm