របាយការណ៍៖ គម្រោងរ៉ែកម្រអាមេរិក-អឺរ៉ុប អាចនាំឱ្យអ្នកស្រុកកុងហ្គោ រាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង

2025/12/05 10:36:16 pm        294

របាយការណ៍របស់ក្រុមយុទ្ធនាការ Global Witness បានឱ្យដឹងថា មនុស្សរហូតដល់ទៅ ៦.៥០០នាក់ ប្រឈមហានិភ័យនៃការបាត់បង់ទីលំនៅ ក្នុងប្រទេសកុងហ្គោ ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃរាប់ពាន់លានដុល្លារ ដែលផ្តល់មូលនិធិដោយប្លុកអឺរ៉ុប និងសហរដ្ឋអាមេរិក ស្របពេលការប្រណាំងប្រជែងជាសកលដើម្បីទទួលបានការផ្គត់ផ្គង់រ៉ែទង់ដែង និង "សារធាតុរ៉ែកម្រសំខាន់ៗ" ផ្សេងទៀត។

គម្រោងនេះឈ្មោះថា "ច្រករបៀងឡូប៊ីតូ" មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង Benguela សម័យអាណានិគម ចាប់ពីកុងហ្គោ ទៅកាន់ខេត្តឡូប៊ីតូ លើឆ្នេរប្រទេសអង់ហ្គោឡា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ អង់ហ្គោឡានិយាយថា ខ្លួនត្រូវការ ៤,៥ពាន់លានដុល្លារ សម្រាប់ការពង្រីកខ្សែបន្ទាត់នៃច្រករបៀងនេះ។

គម្រោងនេះរៀបចំឡើងដើម្បីជួយសម្រួលដល់ការនាំចេញសារធាតុរ៉ែកម្រ ដែលប្រើប្រាស់ក្នុងបច្ចេកវិទ្យាថាមពលបៃតង ដូចជាអាគុយរថយន្តអគ្គិសនីជាដើម។ ចំណាត់ការនេះកើតឡើងនៅពេលបណ្តាប្រទេសលោកខាងលិច ចិន និងរដ្ឋឈូងសមុទ្រ កំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងពាណិជ្ជកម្មរ៉ែកម្រ។

អ្នកនាំពាក្យមួយរូបរបស់គណៈកម្មាការសហភាពអឺរ៉ុបបាននិយាយថា គម្រោងនេះស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ចំណែកផលប៉ះពាល់ដែលអាចកើតមានទាក់ទងនឹងផែនការនេះ នឹងត្រូវបានវាយតម្លៃតាមរយៈការសិក្សាលម្អិតនានា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        329
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        375
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        354

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm