អ្នកស្រុកហ្កាហ្សាកាន់តែបារម្ភខ្លាំងឡើងៗ ចំពោះការពន្យារពេលដំណាក់កាលទី២ នៃបទឈប់បាញ់

2025/12/05 10:51:33 pm        56

បន្ទាប់ពីរង់ចាំជិត ២ខែ ភាពស្ងប់ស្ងាត់ដ៏ផុយស្រួយរបស់តំបន់ហ្កាហ្សា កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើងៗ ដ្បិតមិនទាន់ឃើញចាប់ផ្តើមនៅឡើយទេ ចំពោះការសន្យាអនុវត្តដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ពោលគឺជាអ្វីដែលត្រូវបានគេរំពឹងថា នឹងនាំឲ្យមានការដកកងកម្លាំងរបស់អ៊ីស្រាអែល ការវិលត្រឡប់ទៅវិញនៃក្រុមគ្រួសារអ្នកស្រុកហ្កាហ្សាដែលបានភៀសចេញ ហើយនិងការមានឡើងវិញនូវដំណើរជីវិតប្រចាំថ្ងៃមួយចំនួន។ ហើយសម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលជីវិតរបស់ពួកគេត្រូវបានបន្ទច់បង្អាក់ ការពន្យារនពេលនេះកំពុងធ្វើឲ្យមានការភ័យខ្លាច ការថប់បារម្ភ និងភាពហត់នឿយកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានសង្គ្រាមដ៏មហន្តរាយរយៈពេល ២ឆ្នាំ។

នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបភាគខាងជើង អ្នកស្រុកពណ៌នាពីជីវិតរស់នៅ ដែលស្ថិតនៅចន្លោះក្តីសង្ឃឹម និងសេចក្តីភ័យខ្លាច ដោយមិនដឹងថា នឹងមានអ្វីកើតឡើងនាពេលបន្ទាប់ ខណៈពេលដែលការវាយប្រហារ និងសកម្មភាពយោធារបស់អ៊ីស្រាអែល បន្តធ្វើឲ្យរង្គោះរង្គើដល់ការជឿជាក់របស់ពួកគេ ចំពោះភាពស្ថិតស្ថេរយូរអង្វែងនៃបទឈប់បាញ់។

នៅឯជំរុំជនភៀសខ្លួន Jabalia លោក Sa'ib Abu Humaid ឈរសម្លឹងទៅអ្វីដែលធ្លាប់ជាផ្ទះរបស់លោក ដោយបានប្រែក្លាយទៅជាគំនរបេតុងបាក់បែក នៅពីក្រោយ «បន្ទាត់ពណ៌លឿង» ដែលកំណត់បែងចែកតំបន់ហ្កាហ្សា ដែលនៅតែស្ថិតក្រោមកាន់កាប់ពីទាហានអ៊ីស្រាអែល ហើយជនជាតិប៉ាឡេស្ទីនមិនអាចចេញចូលបានឡើយ។ ទោះបីជាមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបែបនេះក៏ដោយ ក៏បុរសអាយុ ៣៨ឆ្នាំ ចង់ត្រឡប់ទៅវិញដែរ។

យ៉ាងណាក្ដី លោកនិយាយថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់មន្ត្រីអ៊ីស្រាអែលដែលហាក់ដូចជាភ្ជាប់ការចាប់ផ្តើមនៃដំណាក់កាលបន្ទាប់ទៅនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស ដែលមិនមែនជាផ្នែកនៃលក្ខខណ្ឌបទឈប់បាញ់ដំបូង បានធ្វើឲ្យលោកមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ។ 

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនេះ ដំណាក់កាលទី២ នឹងចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាសបានប្រគល់ត្រឡប់ទៅអ៊ីស្រាអែលវិញនូវចំណាប់ថ្នូរទាំងអស់ ទាំងស្លាប់ និងនៅរស់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។ អដ្ឋិធាតុចំណាប់ថ្នូរម្នាក់ មិនទាន់ត្រូវបានប្រគល់ឲ្យនៅឡើយទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm