ខេត្តកំពង់ចាម បើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅស្រុកស្ទឹងត្រង់

2025/12/05 11:00:48 pm        376

កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ អម​ដំណើរដោយ លោកស្រី ស៊ាង វណ្ណលក្ខិណា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម បាន​បើក​យុទ្ធនា​ការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ រួមគ្នាបញ្ឈប់​អំពើ​ហិង្សា តាមបច្ចេកខណ្ឌ ឌីជីថល លើក្មេងស្រី ដែលពិធីបើកយុទ្ធនាការនេះ រៀបចំធ្វើ​ឡើង​នៅ​វត្ត​សុវណ្ណគិរីមាឃ ហៅវត្តមាឃ ស្ថិតនៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុង​ឱកាសនោះ លោកជំទាវ ក៏បានសម្តែងអារម្មណ៍ រីករាយ សប្បាយចិត្ត ពេលបានចូលរួម ពិធី​បើក​យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ​រួម​គ្នាប​ញ្ឈប់អំពើហិង្សា តាមបច្ចេកវិទ្យា ឌីជីថល លើក្មេងស្រី ដែល រៀបចំដោយក្រុមការងារ GBV នៃមន្ទីរកិច្ចការនារីខេត្តកំពង់ចាម និងមានការគាំទ្រដោយ អង្គការ UNFPA រៀប​ចំ​យុទ្ធនាការ​ដ៏​មានអត្ថន័យ នៅស្រុកស្ទឹងត្រង់ នាពេលនេះ។

លោកជំទាវ បានបន្ថែមថា កាលពីឆ្នាំ១៩៩១ មជ្ឈមណ្ឌលដើម្បីភាពជាអ្នកដឹកនាំសកលស្ត្រី រួម​ជា​មួយ វិទ្យាស្ថានសកល ស្ត្រី ដែលជាស្ថាប័នដំបូងគេធ្វើការងារសិទ្ធិមនុស្ស និងអំពើហិង្សា បាន​អំពាវ​នាវ​ឱ្យមានយុទ្ធនាការជាសកល ចំនួន១៦ថ្ងៃ ជាសកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​។ ក្រោយមក យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើង​នៅគ្រ​ប់​ទីកន្លែង​នៅ​លើ​ពិភព​លោក រហូតដល់ទិវានេះបាន ក្លាយទៅជាទិវាអន្តរ ជាតិ ដែលប្រកាសទទួលស្គាល់ដោយអង្គការ សហ​ប្រជាជាតិថាជាទិវាអន្តរជាតិ លុប បំបាត់អំពើហិង្សាលើស្ត្រី តាមរយៈមហា សន្និ​បាត​លើក​ទី​៨៣ របស់អង្គការសហ ប្រជាជាតិដែលបានកំណត់ជាផ្លូវការលេខ A/RES/54/134 ចុះថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ១៩៩៩ ក៏ដូចជាខួប លើកទី ៣០ នៃការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង។

លើ​ស​ពីនេះទៅទៀត លោកជំទាវ បន្តថា យុទ្ធនាការ១៦ថ្ងៃ គឺជាសកម្មភាព និងជា​វេទិកា​ដ៏​មាន​ប្រសិទ្ធ​ភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែល​កើតមាន ឡើងក្នុងស្ថានភាពជាក់ស្តែងតាមរយៈការផ្តល់សារគន្លឹះៗ ការផ្តល់​ព័ត៌មាន​សំខា​ន់​ៗ​ទាក់​ទងនឹង ផលប៉ះពាល់នៃអំពើហិង្សាទៅដល់សាធារណៈជនទូទៅ ផ្សព្វផ្សាយដល់សហគមន៍ ដើម្បី​អោយប្រជាពលរដ្ឋមានការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ឬផ្នត់គំនិត​ដែល​តែង​យល់​ច្រឡំ​ទៅ​លើ​ស្ត្រី ​និងក្មេងស្រី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm