ក្រសួងឧស្សាហកម្មនិងអភិវឌ្ឍន៍សហគ្រិនភាពរបស់ប្រទេសស្រីលង្កា បាននិយាយនៅថ្ងៃសុក្រនេះថា រោងចក្រផលិតនិងនាំចេញចំនួន ៤១៦ រោងចក្រ បានរងការខូចខាតដោយព្យុះស៊ីក្លូន Ditwah ។
ជាវិធានការជំនួយបន្ទាន់ ក្រសួងនឹងផ្តល់សំណងចំនួន២៥ភាគរយនៃការខូចខាតសរុបដែលត្រូវបានរាយការណ៍។ ម្ចាស់រោងចក្រ ត្រូវបានណែនាំឱ្យបញ្ជូនការវាយតម្លៃនៅត្រឹមថ្ងៃទី ១៦ ខែធ្នូ។

ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ រដ្ឋាភិបាលបានបែងចែកប្រាក់ឧបត្ថម្ភចំនួន៣ពាន់លានរូពី (ប្រហែល ១០ លានដុល្លារអាមេរិក) ជាទុនបម្រុងមិនសងត្រឡប់ សម្រាប់ឧស្សាហកម្មដែលរងផលប៉ះពាល់។
ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស្រីលង្កា បណ្តាលឲ្យមានទឹកជំនន់និងបំណាក់ដី កាលពីសប្តាហ៍មុន បានឆក់យកជីវិតមនុស្សជិត ៥០០នាក់។
