របាយការណ៍៖ មីយ៉ាន់ម៉ាផលិតអាភៀនច្រើនជាងកន្លែងណាៗទាំងអស់ និងមានចំនួនច្រើនបំផុតក្នុងរយៈពេល ១ទសវត្សរ៍

2025/12/05 04:43:12 pm        63

ការស្ទង់របស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ការដាំអាភៀននៅមីយ៉ាន់ម៉ា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១ទសវត្សរ៍ក្នុងឆ្នាំនេះ ពេលដែលប្រទេសជាប់ផុងក្នុងសង្រ្គាមស៊ីវិលមួយនេះ នៅតែស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់គ្រឿងញៀនដ៏ចម្បងរបស់ពិភពលោក ។

កំណើននេះ ធ្វើឲ្យមីយ៉ាន់ម៉ាក្លាយជាប្រភពដ៏សំខាន់នៃអាភៀនខុសច្បាប់របស់ពិភពលោក ជាពិសេសបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងការផលិតគ្រឿងញៀននៅអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ដាក់បំរាម បន្ទាប់ពីការដណ្តើមអំណាចរបស់ពួកគេកាលពីឆ្នាំ ២០២១ ។

របាយការណ៍ស្ទង់អាភៀនមីយ៉ាន់ម៉ាឆ្នាំ ២០២៥ ចេញដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)កាលពីថ្ងៃពុធ រកឃើញថា កន្លែងដាំអាភៀន បានកើនឡើងចំនួន ១៧ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ពោលគឺបានដាំដុះនៅលើផ្ទៃដីរហូតដល់ ៥៣.១០០ហិចតា ដែលជាផ្ទៃដីធំបំផុតចាប់តាំងពីឆ្នាំ ២០១៥ ។

UNODC បានចាត់ទុកផងដែរថា មីយ៉ាន់ម៉ាជាប្រទេសផលិតមេតំហ្វេតាមីនធំបំផុតរបស់ពិភពលោក ។

អាភៀនដែលផលិតចេញជាម៉ូហ្វីន និងហេរ៉ូអ៊ីន ត្រូវបានប្រមូលផលពីផ្កាអាភៀន ហើយកសិករមីយ៉ាន់ម៉ាត្រូវបានជំរុញកាន់តែខ្លាំងក្នុងការប្រមូលផល ស្របពេលប្រទេសមួយនេះ ប្រឈមភាពក្រីក្រទ្រង់ទ្រាយធំ ហើយនិងអស្ថិរភាពនយោបាយ អំឡុងសង្រ្គាមស៊ីលដែលបានផ្ទុះឡើង ក្រោយកងទ័ពទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។

កត្តារុញច្រានដ៏សំខាន់នៃកំណើនការផលិតគ្រឿងញៀនរបស់មីយ៉ាន់ម៉ា ដោយសារការហក់ឡើងខ្ពស់តម្លៃអាភៀន ។ បច្ចុប្បន្នអាភៀនស្រស់ មានតម្លៃប្រហែល ៣២៩ដុល្លារ ក្នុង ១គ.ក ដែលមានតម្លៃកើនឡើងទ្វេដងនឹងតម្លៃ ១៤៥ដុល្លារកាលពីឆ្នាំ ២០១៩ ។

របាយការណ៍បញ្ជាក់ទៀតថា សេដ្ឋកិច្ចអាភៀននៅមីយ៉ាន់ម៉ា មានតម្លៃចន្លោះពី ៦៤១លានដុល្លារ ដល់ ១,០១ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ០,៩ភាគរយ ដល់ ១,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២៤ របស់ប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am