គុយបាបញ្ជាក់ថា កោះនេះមិនមែនជាទីតាំងលាក់ខ្លួន ដើម្បីជួញដូរគ្រឿងញៀនទៅអាមេរិកទេ

2025/12/06 12:14:03 am        55

មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់ នៅក្នុងប្រទេសគុយបា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) ថា កោះនេះកំពុងផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប ហើយបន្តផ្តល់ព័ត៌មានដល់ឆ្មាំល្បាតឆ្នេរអាមេរិក ស្របពេលមានភាពតានតឹងកើនឡើង និងការបង្កើនវត្តមានយោធាអាមេរិក នៅក្នុងតំបន់នេះ។

គុយបា និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧ បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែលោកវរសេនីយ៍ឯក Ybey Carballo ប្រធានឆ្មាំព្រំដែនគុយបា បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Havana ថា ការព្រមព្រៀងផ្លូវការ រវាងប្រទេសជាគូប្រជែងយូរអង្វែងទាំង២ បានបញ្ចប់ក្រោមរដ្ឋបាលអាណត្តិទី២ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

តែលោក Carballo បានបញ្ជាក់ថា ទោះបីជាយ៉ាងណានេះក្ដី ក៏ប្រទេសគុយបា តែងតែផ្តល់ឲ្យឆ្មាំល្បាតឆ្នេរអាមេរិកនូវព័ត៌មានស៊ើបការណ៍សម្ងាត់ ទីតាំង ផ្លូវ និងលក្ខណៈនៃទូកដែលសង្ស័យថា មានការជួញដូរគ្រឿងញៀន នៅក្បែរដែនទឹករបស់ខ្លួន។

លោក Carballo បាននិយាយថា «គុយបាមិនមែនជាទីតាំងលាក់ខ្លួន ដូចមនុស្សមួយចំនួននិយាយនោះទេ» ដោយលោកបន្ថែមថា វិធីសាស្រ្តដ៏សកម្មរបស់កោះនេះ បានរួមចំណែកទាំងផ្នែកសន្តិសុខក្នុងតំបន់ និង «ជាពិសេស សម្រាប់សហរដ្ឋអាមេរិក ពីព្រោះទូកតែងតែធ្វើដំណើរទៅទីនោះ»។

លោក Carballo បានបន្ថែមថា ប្រទេសគុយបាបានផ្តល់តម្រុយ និងការស៊ើបការណ៍សម្ងាត់ជាង ១.៥០០ ពាក់ព័ន្ធនឹងអ្នកជួញដូរគ្រឿងញៀន ដល់ល្បាតឆ្មាំឆ្នេរអាមេរិក ចន្លោះឆ្នាំ១៩៩០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាភស្តុតាងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm