សារព័ត៌មានក្នុងស្រុករាយការណ៍ថា នាវាកងទ័ពជើងទឹកអៀរឡង់ បានប្រទះឃើញយានដ្រូន ៥គ្រឿង ប្រតិបត្តិការនៅជិតផ្លូវហោះហើររបស់យន្តហោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ពេលដែលលោកធ្វើដំណើរមកដល់សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អៀរឡង់ កាលពីថ្ងៃចន្ទ ។
កាសែត Irish Times រាយការណ៍ថា ការប្រទះឃើញនេះបង្កឲ្យមានការប្រកាសអាសន្នសន្តិសុខ ស្របពេលក្តីបារម្ភថា វាគឺជាការប៉ុនប៉ងជ្រៀតជ្រែកផ្លូវហោះហើរ ។ ប្រភពមិនបញ្ចេញឈ្មោះ និយាយថា យន្តហោះដែលបានធ្វើដំណើរមកដល់លឿនបន្តិច ពុំស្ថិតក្នុងគ្រោះថ្នាក់ណាមួយនោះឡើយ ។

គណៈប្រតិភូអ៊ុយក្រែន បានធ្វើដំណើរមកដល់កាលពីយប់ថ្ងៃចន្ទ ហើយនិងបានចាកចេញទៅវិញនៅយប់ថ្ងៃបន្ទាប់ ជាផ្នែកមួយនៃដំណើរទស្សនកិច្ច ដើម្បីជួយគាំទ្រនៅអឺរ៉ុបសម្រាប់ទីក្រុងគីវ ស្របពេលដែលរុស្ស៊ីជំរុញសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ។
ការហោះហើរបស់យានដ្រូនដែលប្រភពពុំត្រូវបានគេដឹង កាលពីពេលថ្មីៗនេះ បានបង្អាក់ប្រតិបត្តិការដែនអាកាសនៅអឺរ៉ុប ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានចាត់ទុកការឈ្លានពាននេះថាជាសង្រ្គាមកូនកាត់ ។
គេហទំព័រ Journal បានរាយការណ៍ដំបូងពីការប្រទះឃើញយានដ្រូននៅអាកាសយានដ្ឋាន Dublin វាបានទៅដល់ទីតាំងមួយដែលយន្តហោះរបស់លោក Zelenskiy គ្រោងនឹងហោះហើរ ។
សារព័ត៌មានទាំង ២ខាងលើ រាយការណ៍ថា ការស៊ើបអង្កេតត្រូវការធ្វើ ដើម្បីកំណត់ថាតើ យានដ្រូនទាំងនេះ ហោះចេញពីដី ឬចេញពីនាវាបំបាំងកាយ ៕
