អ៊ីរ៉ង់ធ្វើសមយុទ្ធ នៅឈូងសមុទ្រ ដោយបាញ់មីស៊ីលបាលីស្ទិក និងតម្រង់គោលដៅ លើទីតាំងសន្មត

2025/12/06 02:36:01 am        71

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិក និងតម្រង់គោលដៅ សំដៅទៅលើទីតាំងសន្មត នៅឈូងសមុទ្រ នាថ្ងៃសុក្រ (ទី៥ ខែធ្នូ) នេះ ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធារយៈពេល ២ថ្ងៃ ដោយមានគោលបំណងប្រឆាំងនឹងការគំរាមកំហែងពីបរទេស។

នៅមុននេះ អ៊ីរ៉ង់បានធ្វើម្ចាស់រៀបចំសមយុទ្ធប្រឆាំងភេរវកម្ម ក្នុងខេត្តភាគពាយព្យរបស់ខ្លួន នៅភាគខាងកើតប្រទេសអាស៊ែបៃហ្សង់ ជាមួយសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលយោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា មានបំណងផ្តល់សញ្ញាទាំងសន្តិភាព និងមិត្តភាពដល់រដ្ឋជិតខាង ហើយព្រមានសត្រូវថា «ការបង្កើតនូវកំហុសឆ្គងណាមួយ នឹងជួបប្រទះជាមួយការឆ្លើយតបយ៉ាងដាច់ណាត់»។

គួរបញ្ជាក់ថា សមយុទ្ធទាំងកងទ័ពជើងគោក និងជើងទឹកនេះ កើតឡើងបន្ទាប់ពីមានសង្គ្រាមអាកាសរយៈពេល ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែមិថុនា ជាពេលដែលសហរដ្ឋអាមេរិកបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីការបាញ់បង្ហោះដ៏ធំនូវមីស៊ីលតម្រង់គោលដៅប្រភេទ Qadr 110, Qadr 380 និង Qadr 360 និងមីស៊ីលបាលីស្ទិកចំនួន ៣០៣គ្រាប់ សំដៅទៅលើគោលដៅនៅក្នុងឈូងសមុទ្រអូម៉ង់។ សេចក្ដីរាយការណ៍បានបន្ថែមថា យានដ្រូនបានវាយប្រហារក្នុងពេលដំណាលគ្នាលើមូលដ្ឋានសន្មតរបស់សត្រូវ។

កងទ័ពជើងទឹករបស់ IRGC (កងឆ្មាំបដិវត្តន៍ឥស្លាម) បានចាប់ផ្តើមសមយុទ្ធរបស់ខ្លួន ទាំងនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz និងឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm