ភ្ញៀវទេសចរ និងម្ចាស់សណ្ឋាគារនៅទីក្រុងភាគកណ្តាល Kandy ប្រទេសស្រីលង្កា ពុំមានការរំខានអ្វីឡើយដោយសារព្យុះស៊ីក្លូន Ditwah ដែលបានវាយប្រហារប្រទេសកោះមួយនេះ កាលពីសប្តាហ៍មុន បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ ។
ក្រុមភ្ញៀវទេសចរ ត្រូវបានមើលឃើញនៅតាមទីកន្លែងពេញនិយមជុំវិញទីក្រុង ដូចជានៅប្រាសាទ Toothជាដើម ។

អ្នកស្រី Estelle Burgers គឺជាភ្ញៀវទេសចរអូស្រ្តាលីមួយរូបនិយាយថា អ្នកស្រីបានមកដល់ពេលព្យុះស៊ីក្លូនវាយប្រហារ ប៉ុន្តែពេលព្យុះទៅបាត់ ធ្វើឲ្យពួកយើងមើលឃើញទេសភាពស្អាតនៅឧទ្យានជាតិ Horton Plains ។ ស្រីលង្កា ជាទីដែលគួរឲ្យចង់ដើរកម្សាន្ត ហើយអ្នកមិនដឹងទេថានឹងមានរឿងអ្វីកើតឡើងបន្ទាប់នោះ ។
វិស័យទេសចរណ៍ បានជួយស្រីលង្កាងើបពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០២២ ប៉ុន្តែការខូចខាតទ្រង់ទ្រាយធំបណ្តាលមកពីព្យុះស៊ីក្លូន Ditwah បានក្លាយជាដំណើរថយក្រោយ ។
ទោះបីជាយ៉ាងណាក៏ដោយ សមាគមសណ្ឋាគារស្រីលង្កា សង្ឃឹមថា នឹងមានការងើបឡើងវិញឆាប់រហ័ស ដោយសារការលុបចោលដំណើរកម្សាន្តនៅមានកម្រិតទាបចំនួន ១ភាគរយ ប៉ុណ្ណោះ ៕
