អគ្គនាយក ស៊ីម៉ាក់៖ ចោរបែរជាប្តឹងចោទប្រកាន់ម្ចាស់ដីថា ទុកចោលអំបែងដបក្នុងដីបណ្តោឱ្យមុតជេីងកូនចោរ

2025/12/06 04:24:56 am        257

ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ នារាត្រីនេះ បានបង្ហោះសារលើបណ្ដាញសង្គមថា នៅសុក្រទី០៥​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម និងក្រុមការងារ បានចុះមកត្រួតពិនិត្យក្រុមបច្ចេកទេសចាប់ផ្តេីមដាក់តំឡេីងសំបកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK84 នៅសារមន្ទីរតេជោសន្តិភាពនៃខេត្តសៀមរាប។ នៅក្នុងអគាររាងគ្រាប់មីន PMN-2​ ដែលជាសំណង់មេនៃសារមន្ទីរនេះ​ កំពុងរៀបចំដាក់តាំងបង្ហាញរាល់ប្រភេទគ្រាប់សំណល់សង្គ្រាមនានានៅកម្ពុជា​ កម្រងរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម​ ជនរងគ្រោះដោយសារសង្គ្រាម​ រូបភាព​ សម្ភារបច្ចេកទេស​ និងសមិទ្ធផលវិស័យមីននៅកម្ពុជា។ សំណង់អគាររាងគ្រាប់មីន PMN-2 នេះ​ ជានិមិត្តរូបនៃឆន្ទៈ​ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចសហគមន៍អន្តរជាតិ​ ទទួលស្គាល់នូវសមិទ្ធិផលនៃការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​ ប្រកបដោយជោគជ័យនៅកម្ពុជា។

ឯកឧត្តម ហេង រតនា បានលើកឡើងបន្ថែមថា គាប់ជួននៅថ្ងៃទី៥​ ខែធ្នូនេះ នៅក្រុងហ្សឺណែវប្រទេសស្វីស​ គណប្រតិភូផ្ទះលេខ២​ បានខិតខំបំផ្លិចបំផ្លាញសមិទ្ធិផលដ៏ធំធេងនៃអនុសញ្ញាអន្តរជាតិមួយនេះ។ គ្រប់គ្នាយល់ច្បាស់ថា​ ទង្វេីនេះ​ ដេីម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិ​ លេីការធ្វេីសង្គ្រាមឈ្លានពានកាន់កាប់បូរណភាពដែនដីកម្ពុជា​របស់ពួកគេ មកចោទថា កម្ពុជាដាក់គ្រាប់មីនថ្មីប្រល័យជេីងកូនទាហ៊ានដែលបានចូលឈ្លានពាន។ រឿងនេះដូចគ្នារឿងក្នុងជីវភាពសង្គមធម្មតា​ៗដែលនិយាយលេងសេីចផង និងជាការពិតផងគឺ "ចោរបែរជាប្តឹងចោទប្រកាន់ម្ចាស់ដីថា ទុកចោលអំបែងដបក្នុងដីបណ្តាឱ្យមុតជេីងកូនចោរពេលចូលលួចទន្ទានយកដី"​ ទៅមនុស្សម្នាទាំងឡាយ ដេីម្បីឱ្យបង្វែរឱ្យអ្នកទាំងឡាយនោះភ្លេចថា "ខ្លួនពួកគេជាអ្នកប្តឹងនោះជាចោរ"​។ ហេតុអីបានជាអំបែងដបមុតជេីង​ បេីម្ចាស់ដីបោះបង់ចោលអំបែងដបនោះក្នុងដីរបស់គេសោះហ្នឹង​ បេីខ្លួនលោកចោរឯងមិនចូលមកលួចទន្ទ្រានកាន់កាប់ដីនោះ​ ក៏អំបែងដបនោះវាមិនមុតជេីងកូនចោរទាំងនោះដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm