យោងតាមរបាយការណ៍ថ្មីពីមូលនិធិ Gates Foundation បានឲ្យដឹងថា ចំនួនកុមារដែលបានស្លាប់មុនអាយុ ៥ឆ្នាំ ត្រូវបានគេរំពងថានឹងកើនឡើងជាលើកដំបូងក្នុងសតវត្សរ៍នេះ ស្របពេលការកាត់ផ្តាច់មូលនិធិសុខភាពសកលដោយប្រទេសរកប្រាក់ចំណូលខ្ពស់ ។
មូលនិធិ Gates Foundation និយាយនៅក្នុងរបាយការណ៍ថ្មី Goalkeepers ដែលតាមដានវឌ្ឍនភាពសកលឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិថា អត្រាមរណភាពកុមារនៅជុំវិញពិភបលោក ត្រូវបានគេព្យាករថានឹងកើនឡើងដល់ចំនួនប្រហែល ៤,៨លាននាក់ នៅក្នុងឆ្នាំ ២០២៥ ពោលគឺកើនឡើង ២០ម៉ឺននាក់ ធៀបនឹងកាលពីឆ្នាំមុន ។
លោក Mark Suzman គឺជាប្រធានប្រតិបត្តិការមូលនិធិ Gates Foundation និយាយថា វាអាចចៀសវាងបាន ១០០ភាគរយ ។ គ្មានហេតុដែលថាកុមារទាំងនេះ គួរត្រូវស្លាប់នោះទេ ។
លោកបានជំរុញឲ្យរដ្ឋាភិបាល និងក្រុមបរិច្ចាកឯកជនបង្កើនការធ្វើអន្តរាគមន៍សង្រ្គោះជីវិតដែលមានតម្លៃថ្លៃបំផុត ដូចជាពង្រឹងប្រព័ន្ធថែទាំសុខភាពចម្បង និងការចាក់ថ្នាំបង្ការជាប្រចាំ ៕
