ពលរដ្ឋហ្កាហ្សានៅទីក្រុង Khan Younis អបអរសាទរក្រុមបាល់ទាត់ប៉ាឡេស្ទីន បើទោះបីជួបទុក្ខវេទនា

2025/12/06 04:44:49 am        31


ជនប៉ាឡេស្ទីនជម្លៀសខ្លួន បានជួបជុំគ្នានៅតៀមកាហ្វេ ស្ថិតក្នុងទីក្រុង Khan Younis ដើម្បីមើលការប្រកួតបាល់ទាត់ Arab Cup រវាងក្រុមប៉ាឡេស្ទីន និងក្រុមជម្រើសជាតិទុយនីស៊ី ។

ក្មេងៗ និងមនុស្សប្រុសនាំគ្នាអង្គុយនៅមុខទូរទស្សន៍ ស្រែកអបអរសាទរខ្លាំងៗ ពេលកំពុងប្រកួត បើទោះបីជាពួកគេជួបទុក្ខលំបាកយ៉ាងណាក៏ដោយ ។

លោក Wael Moussa គឺជាជនប៉ាឡេស្ទីនមួយរូប និងជាអតីតគ្រូបង្វឹក និងជាកីឡាករនៅក្លិប បាល់ទាត់ Khadamat Rafah និយាយថា បាល់ទាត់គឺជាមធ្យោបាយតែមួយគត់សម្រាប់ពលរដ្ឋហ្កាហ្សា ជាពិសេស នៅពេលដែលពួកគេជួបស្ថានភាពទុក្ខលំបាកដោយសារសង្រ្គាមរយៈពេល ២ឆ្នាំ ។ វាគឺជាការរត់គេចចេញពីទុក្ខព្រួយតែមួយគត់របស់ពួកយើង ។

អាជ្ញាធរសុខភាពហ្កាហ្សានិយាយថា ជនប៉ាឡេស្ទីនជាង ៣៥០នាក់ ត្រូវបានសម្លាប់ ចាប់តំាងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន ។

អាជ្ញាធរអ៊ីស្រាអែលនិយាយថា ជីវពលប៉ាឡេស្ទីន បានសម្លាប់ទាហានអ៊ីស្រាអែល ៣នាក់ អំឡុងពេលបទឈប់បាញ់នេះ ។

បើទោះបីជាមានការខ្ទេចខ្ទាំនៅតំបន់ហ្កាហ្សាយ៉ាងណាក្តី ក្រុមបាល់ទាត់ប៉ាឡេស្ទីន បន្តវឌ្ឍភាពរបស់ពួកគេនៅលើទីលានប្រកួត ។ ពួកគេឈានដល់វគ្គកាត់សេចក្តី Playoff នៃការប្រកួតបាល់ទាត់ Asia's World Cup ហើយនិងរកបានកៅអីលេងរួចទៅហើយនៅព្រឹត្តការណ៍បាល់ទាត់ Asian Cup 2027 ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ Arab Cup ចាប់ផ្តើមប្រកួតកាលពីថ្ងៃទី ១ ខែធ្នូ និងរហូតដល់ថ្ងៃទី ១៨ ខែធ្នូ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        20
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm